បង្កើនការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងអាល់ហ្សេរី

(VOVWORLD) - សហគ្រាសអាល់ហ្សេរីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានវាយតម្លៃខ្ពស់ចំពោះគុណភាពទំនិញវៀតណាម ហើយបានសម្ដែងពីតម្រូវការនាំចូលកសិផល សូឡាពន្លឺព្រះអាទិត្យគ្រឿងបន្លាស់រថយន្ត ស្បែកជើង ម្សៅទឹកដោះគោ និងក្រណាត់។
បង្កើនការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងអាល់ហ្សេរី - ảnh 1សន្និសីទដោះដូរពាណិជ្ជកម្មផ្ទាល់ និងតាមអនឡាញរវាងវៀតណាម និងអាល់ហ្សេរី (រូបថត៖ VNA)

សំដៅបង្កើនការតភ្ជាប់ដោះដូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងអាល់ហ្សេរី កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅ អាល់ហ្សេរីបានរៀបចំសន្និសីទដោះដូរពាណិជ្ជកម្មផ្ទាល់ និងតាមអនឡាញរវាងវៀតណាម និងអាល់ហ្សេរី។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានវត្តមានសហគ្រាសវៀតណាម និងអាល់ហ្សេរី។

អញ្ជើញថ្លែងក្នុងសន្និសីទនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Hoang Duc Nhuan បានឧទ្ទេសនាមអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងឱកាសធ្វើអាជីវកម្មដែលមានសក្តានុពលជាច្រើន។ សហគ្រាសអាល់ហ្សេរីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានវាយតម្លៃខ្ពស់ចំពោះគុណភាពទំនិញវៀតណាម ហើយបានសម្ដែងពីតម្រូវការនាំចូលកសិផល សូឡាពន្លឺព្រះអាទិត្យគ្រឿងបន្លាស់រថយន្ត ស្បែកជើង ម្សៅទឹកដោះគោ និងក្រណាត់។ ផ្ទុយទៅវិញ សហគ្រាសអាល់ហ្សេរីមានគោលបំណងនាំចេញទៅកាន់វៀតណាមមុខទំនិញដូចជា៖ ប្រេងអូលីវ គ្រឿងទេស ជើងមាន់ បង្កង ជាដើម។ ក្រៅពីនោះ សហគ្រាសអាល់ហ្សេរីក៏បានអំពាវនាវដល់សហគ្រាសវៀតណាមសហប្រតិបត្តិការ វិនិយោគនៅអាល់ហ្វេរីលើវិស័យដូចជា៖ ចិញ្ចឹមសត្វបក្សាបាក្សី វារីវប្បកម្ម និងសំណង់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ