បង្កើនការតភ្ជាប់ផលិតផល OCOP

(VOVWORLD) - កម្មវិធីឃុំមួយផលិតផលមួយ (OCOP) គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ជនបទដោយផ្តោតលើការអភិវឌ្ឍក្រុមផលិតផល និងសេវាកម្មនានាផងដែរ។
បង្កើនការតភ្ជាប់ផលិតផល OCOP - ảnh 1 សន្និសីទ“ តភ្ជាប់ផលិតផល OCOP ទៅក្នុងទីកន្លែងឧទ្ទសនាម និងលក់ផលិតផល OCOP” (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរៀបចំសន្និសីទស្ដីពី“ តភ្ជាប់ផលិតផល OCOP ទៅក្នុងទីកន្លែងឧទ្ទសនាម និងលក់ផលិតផល OCOP” ។ អញ្ជើញថ្លែងនៅទីនេះ លោក Cao Quoc Hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ដើម្បីអនុវត្តន៍កម្មវិធី OCOP ឆ្នាំ ២០១៩ ក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្ម បានផ្ដោតសំខាន់លើភារកិច្ចសំខាន់ៗគឺ អភិវឌ្ឍទីផ្សារ ជំរុញការលកដូរ ផលិតផល OCOP ផលិតផលឧស្សាហកម្មជនបទឆ្នើម ផលិតផលដែលមានសក្កានុពល និងប្រៀបខ្លាំងរបស់ខេត្ត ក្រុងនានា។ អាស្រ័យហេតុនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអនុវត្តសកម្មភាពមួយចំនួនដូចជា ការកសាងប្រព័ន្ធទីកន្លែងឧទ្ទេសនាមផលិត ផល OCOP នៅទូទាំងប្រទេស តាមរយៈការចេញផ្សាយសេចក្តីសម្រេចស្តីពីការចេញផ្សាយបទដ្ឋាននៃទីកន្លែងឧទ្ទេសនាមផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយសម្រាប់ដំណាក់កាល ២០១៩-២០២០” ។

សូមបញ្ជាក់ដែរថា កម្មវិធីឃុំមួយផលិតផលមួយ (OCOP) គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ជនបទដោយផ្តោតលើការអភិវឌ្ឍក្រុមផលិតផល និងសេវាកម្មនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ