បង្កើនការតភ្ជាប់យុវជន និស្សិតនៃបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ

(VOVworld) - នាថ្ងៃទី៧ កក្កដា សម្ព័ន្ធយុវជនទីក្រុងនិងសមាគមន៍និស្សិតទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាមបានសហការរៀបចំកម្មវិធីជួបប្រាស្រ័យរវាង និស្សិតនៅទីក្រុងហូជីមិញជាមួយគណៈប្រតិភូនិស្សិតនៃគំរោងការណ៍មិត្តភាព
មេគង្គ។កម្មវិធីនេះគឺសំដៅផ្លាស់ប្ដូរបទពិសោធន៍អំពីសកម្មភាពជួបប្រាស្រ័យវប្ប ធម៌រវាងនិស្សិតនៃបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងបង្កលក្ខណៈ ដើម្បីតភ្ជាប់និស្សិតនៅទីក្រុងហូជីមិញក៏ដូចជានិស្សិតវៀតណាមជាមួយប្រទេស
នានានៅក្នុងតំបន់ ជំរុញទំនាក់ទំនងពហុភាគី បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការរវាងនិស្សិតនៃបណ្ដាប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ