បង្កើនការតភ្ជាប់សហគ្រាសវៀតណាមនិងអាហ្សង់ទីន

(VOVWORLD) - នាថ្ងៃទី ១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យតភ្ជាប់ សហគ្រាសអាស្សង់ទីននិងសហគ្រាសវៀតណាមលើវិស័យកសិផលនិងម្ហូបអាហារ។ 
បង្កើនការតភ្ជាប់សហគ្រាសវៀតណាមនិងអាហ្សង់ទីន  - ảnh 1 បង្កើនការតភ្ជាប់សហគ្រាសវៀតណាមនិងអាហ្សង់ទីន 

(VOVworld) – នាថ្ងៃទី ១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យតភ្ជាប់ សហគ្រាសអាស្សង់ទីននិងសហគ្រាសវៀតណាមលើវិស័យកសិផលនិងម្ហូបអាហារ។ ថ្លែងមតិនៅពីធីបើកកម្មវិធីនេះ នាយិការរងមជ្ឈមណ្ឌលជួយឧបត្ថម្ភការនាំចេញចំណុះនាយ កដ្ឋានពន្លឿនពាណិជ្ជកម្មវៀតណាម លោកស្រី Nguyen Thi Thu Thuy បានអះអាងថា៖

        «ទីផ្សារធំទាំងពីរដែលមានចំនួនប្រជាជនឡើងដល់ ១៤៥ លាននាក់មានតម្រូវការ ព្រមៗគ្នានិងបណ្ដាផលិតផលឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងសង្វាក់ផលិតកម្មសកលដែល កំពុងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំងពីរបង្កើនការទាក់ទងជាមួយ ទីផ្សារដ៏ស៊ីជម្រៅ។ សហគមន៍សហគ្រិនវៀតណាមនិងអាហ្សង់ទីនកំពុងបើកទូលាយយ៉ាង សកម្មទីផ្សារហើយឧទ្ទេសនាមផលិតផលរបស់ខ្លួនឲ្យសមស្របប្រកបដោយប្រសិទ្ធភាពដើម្បីជំនះពុះពារលើកំហិតនិងគំលាតខាងភូមិសាស្ត្រជាជំហានៗ។»

        រីឯខ្លួនវិញ នាយិការជាតិទទួលបន្ទុកទីផ្សារកសិផលនៃក្រសួងកសិកម្មអាហ្សង់ទីន លោកស្រី Rosario Martearena បានសង្កត់ធ្ងន់ថា៖

        «អាហ្សង់ទីនមានគោលបំណងបង្ហាញជាមួយវៀតណាមថា៖ ប្រទេសយើងខ្ញុំជា ប្រទេសផ្គត់ផ្គង់ស្បៀងអាហារគួរឲ្យទុកចិត្ត។ ដូច្នេះ សហគ្រាសធំរបស់អាហ្សង់ទីនចំនួន ១១ ដែលចូលរួមកម្មវិធីនេះគឺជាអ្នកផ្គត់ផ្គង់សាច់គោ ពពែ ជ្រូក ចំណីចិញ្ចឹមសត្វនិងធញ្ញជាតិ។ វៀតណាមជាទីផ្សារអស្ចារ្យសំរាប់ផលិតផលរបស់អាហ្សង់ទីន។ យើងខ្ញុំសង្ឃឹមអាចបើកទូ លាយថែមទៀតមុខទំនិញនាំចេញទៅវៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ