បង្កើនការទាក់ទាញដើមទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម

(VOVWORLD) - ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ បន្តជំរុញពាណិជ្ជកម្មទ្វេភាគីតាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចូល នាំចេញតាមតម្រូវការនិងឧត្តមភាពរបស់គ្នាទៅវិញទៅមក; បង្កើនការទាក់ទាញដើម ទុនវិនិ យោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល អគ្គិសនី ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងសារធាតុគីមី ជាដើម

បង្កើនការទាក់ទាញដើមទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម - ảnh 1លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំវៀតណាមនិង
លោក Cao Quoc hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចុះហត្ថលេខាលើកំណត់ត្រានៃសម័យប្រជុំ។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី៧ មេសា សម័យប្រជុំលើកទី៤ គណៈកម្មការចម្រុះអំពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម និងអារ៉ាប់ប៊ីសាអូឌីត ត្រូវ បានរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយនិងទីក្រុង Riyald។ លោក Cao Quoc hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងលោក Bandar Al Khamies អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែនការអារ៉ាប់ប៊ីសាអូឌីត បាន ធ្វើជាសហប្រធាននៅសម័យប្រជុំ ដោយមានការចូលរួមរបស់តំណាងខុទ្ទកាល័យរដ្ឋា ភិបាល ក្រសួង ស្ថាប័ន និងសហគ្រាសនានានៃភាគីទាំងពីរ។ ថ្លែងនៅសម័យប្រជុំ លោកអនុរដ្ឋមន្រ្តី Cao Quoc Hung បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចសង្គមនៅប្រទេសយើងទាំងពីរមានវឌ្ឍន ភាពថ្មីៗ ហើយសេដ្ឋកិច្ចវៀតណាមនិងអារ៉ាប់ប៊ីសាអូឌីតកាន់តែស្អិតរមួត និងធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោកនោះ យើងខ្ញុំចាត់ទុក ថា នេះជាពេលវេលាដ៏សមស្របដើម្បីរៀបចំសម័យប្រជុំលើកទី៤នេះ។ ដោយ អនុវត្តន៍យ៉ាងត្រឹមត្រូវតាមស្មារតីនិងភារកិច្ចនៃគណៈកម្មការចម្រុះ ក្នុងសម័យប្រជុំ លើកនេះ យើងនឹងត្រួតពិនិត្យឡើងវិញនូវស្ថានភាពកិច្ចសហប្រតិបត្តិការលើបណ្ដា វិស័យ ក៏ដូចជាពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ទិសដៅដ៏សមស្របនិងមាន ប្រសិទ្ធភាពសម្រាប់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងថែម ទៀត”។
ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ បន្តជំរុញពាណិជ្ជកម្មទ្វេភាគីតាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចូល នាំចេញតាមតម្រូវការនិងឧត្តមភាពរបស់គ្នាទៅវិញទៅមក; បង្កើនការទាក់ទាញដើម ទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល អគ្គិសនី ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងសារធាតុគីមី ជាដើម ហើយជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្ដែងនិងទូលំទូលាយលើ វិស័យការពារជាតិសន្តិសុខ ពលករ សុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មនិងព័ត៌មាន-ទូរគមនាគមន៍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ