បង្កើនការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រប់គ្រងវីរុសបំប្លែង Omicron

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោកនៅតែបន្តមានការវិវឌ្ឍន៍ដែលមិនអាចព្យាករណ៍បានឡើយ ដោយសារតែវីរុសបំប្លែងខ្លួន Omicron។ លទ្ធភាពដែលវីរុស Omicron នឹងលេចឡើងនៅប្រទេសវៀតណាមគឺខ្ពស់ណាស់។

បង្កើនការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រប់គ្រងវីរុសបំប្លែង Omicron - ảnh 1បុគ្គលិកពេទ្យយកសំណាកធ្វើតេស្តរកមេរោគ SARS-CoV-2 ( រូបថត៖ VOV)

នាថ្ងៃទី ១៩ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចុះហត្ថលេខាលើសារទូរលេខ លេខ 1745/CD-TTg របស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ និងគ្រប់គ្រងវីរុសបំប្លែងខ្លួន Omicron នៃវីរុស SARS-CoV-2។

សារទូរលេខនេះបានលើកច្បាស់ថា៖ ជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោកនៅតែបន្តមានការវិវឌ្ឍន៍ដែលមិនអាចព្យាករណ៍បានឡើយ ដោយសារតែវីរុសបំប្លែងខ្លួន Omicron។ លទ្ធភាពដែលវីរុស Omicron នឹងលេចឡើងនៅប្រទេសវៀតណាមគឺខ្ពស់ណាស់។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងសុខាភិបាលតាមដានយ៉ាងដិតដល់ នូវស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោក ដោយមានការបញ្ជាណែនាំនិងរាយការណ៍ជូននាយករដ្ឋមន្រ្តីយ៉ាងឆាប់បំផុត ដើម្បីដឹកនាំវិធានការចាំបាច់និងសមស្រប។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលមិនគួរធ្វេសប្រហែស; កុំផ្ទុកលើសទម្ងន់ប្រព័ន្ធសុខាភិបាលក្នុងទ្រង់ទ្រាយធំ; មានណែនាំជាបន្ទាន់នូវការវាយតម្លៃនៃកម្រិតជំងឺរាតត្បាត និងមានវិធានការចាំបាច់ដើម្បីការពារនិងគ្រប់គ្រងជំងឺរាតត្បាតដោយអនុលោមតាមស្ថានភាពជំងឺរាតត្បាត អាកាសធាតុរដូវរងា និងហានិភ័យបណ្តាលពីវីរុសបំប្លែង Omicron ក៏ដូចជា ពង្រឹងការបញ្ជាណែនាំ តាមដានយ៉ាងជាប់នូវការវិវឌ្ឍន៍របស់ជំងឺរាតត្បាតដើម្បីរកឃើញបន្ទាប់វីរុសបំប្លែងថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ