បង្កើនការផ្លាស់ប្ដូរវប្បធម៌ រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងយុវជនវ័យក្មេង​វៀតណាម-ឡាវ-កម្ពុជា

(VOVWORLD) - យុវជនវ័យក្មេងនៃប្រទេសទាំង ៣ បច្ចុប្បន្ននេះ គោរព និងប្ដេជ្ញាចិត្តរួមចំណែកអស់ពីសមត្ថភាព ដើម្បីថែរក្សា ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៣ ឲ្យកាន់រឹងមាំ។
បង្កើនការផ្លាស់ប្ដូរវប្បធម៌ រឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងយុវជនវ័យក្មេង​វៀតណាម-ឡាវ-កម្ពុជា - ảnh 1កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៣ មករា នៅកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi (ទីក្រុងហូជីមិញ) កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា ក្រោមប្រធានបទ "ទន្លេមេគង្គរួមគ្នា មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ អំណរឆ្នាំថ្មី ២០២៤"បានប្រព្រឹត្តិទៅដោយមានការចូលរួមពីយុវជននៃកងកម្លាំងប្រដាប់អាវុធទីក្រុង និងនិស្សិតកម្ពុជា និងឡាវ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។

ក្នុងកម្មវិធីនេះ និស្សិតឡាវ និងកម្ពុជាបានចែករំលែកគ្នាជាច្រើន ដោយសង្កត់ធ្ងន់ថា ដូនតាជំនាន់មុននៃប្រទេសទាំង ៣ គឺវៀតណាម ឡាវ និងកម្ពុជាបានប្រគៀកស្មារ តស៊ូជាមួយគ្នា ដើម្បីដណ្ដើមឯករាជ្យប្រជាជាតិ ហើយបច្ចុប្បន្ននេះ ប្រទេសទាំង ៣ កំពុងសហប្រតិបត្តិការ សាមគ្គីភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ឱ្យកាន់តែសម្បូរធូធារ ខ្លាំងមាំមួន។ ដូច្នេះ យុវជនវ័យក្មេងនៃប្រទេសទាំង ៣ បច្ចុប្បន្ននេះ គោរព និងប្ដេជ្ញាចិត្តរួមចំណែកអស់ពីសមត្ថភាព ដើម្បីថែរក្សា ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៣ ឲ្យកាន់រឹងមាំ និងអភិវឌ្ឍន៍ក្នុងឱកាសគ្រួសារវៀតណាមបានទទួលនិស្សិតកម្ពុជាចំនួន ១២ នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញជាកូនធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ