បង្កើនការផ្លាស់ប្តូរថ្មីឃោសនានិងលើកកំពស់គុណភាពកិច្ចការព័ត៌មានការបរទេស
|
បង្កើនការផ្លាស់ប្តូរថ្មីឃោសនានិងលើកកំពស់គុណភាពកិច្ចការព័ត៌មានការបរទេស (tuyengiao.vn) |
Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆិកានៅក្រុងហាណូយ គណៈកម្មាធិការឃោសនា
អប់រំមជ្ឈឹមក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំសន្និសីទបំពាក់បំប៉នកិច្ចការ
ព័ត៌មានការបរទេសនិងអនុវត្តសេចក្តីសំរេចស្ដិពីការគ្រប់គ្រងព័ត៌មានកិច្ចការ
បរទេស។ នៅសម័យពិភាគ្សាបណ្ដាដំណាងបានចាត់ទុកថា ត្រូវបង្កើនកិច្ចសហការ
រវាងកំលាំងអនុវត្តសកម្មភាពព័ត៌មានកិច្ចការបរទេសកសាងនិងអនុវត្តកម្មវិធី
យុទ្ធនាការព័ត៌មានផ្សព្វផ្សាយរូបភាពជាតិដោយទ្រង់ទ្រាយធំនៅក្នុងនិងក្រៅ
ប្រទេស។ លោក Pham Van Linh អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម
និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍បញ្ជាកិច្ចការព័ត៌មានកិច្ចការបរទេស
បានសង្កត់ធ្ងន់ថា៖
“កាលៈទេសៈនាបច្ចុប្បន្នបាននិងកំពុងមានបំរ៉ែបំរួលស្មុគ្រស្មាញពិបាក
ព្យាករណ៍ស្ថានភាពក្នុងប្រទេសទន្ទឹមនឹងភាពងាយស្រួលនៅមានការលំបាក
សាកល្បងដាក់ចេញបញ្ហាថ្មីសំណូមពរថ្មីចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍
ប្រទេសជាតិ។ ស្ថានភាពថ្មីទាមទាកំលាំងធ្វើកិច្ចការព័ត៌មានកិច្ចការបរទេសត្រូវ
ផ្លាស់ប្តូរថ្មីបង្កើននិងលើកកំពស់ប្រសិទ្ធិភាពសកម្មភាពព័ត៌មានកិច្ចការបរទេស
សំដៅសំរេចភារកិច្ចបក្សនិងរដ្ឋប្រគល់ជូន៕”