បង្កើនការផ្លាស់ប្តូរថ្មីអំពីការងារទ្រឹស្ដី
(VOV) /  
|
សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២០កញ្ញានៅទីក្រុងហាណូយ សន្និសីទវិទ្យាសាស្ត្រ
បូកសរុបការអនុវត្តសេចក្តីសំរេចចិត្តលេខ០១ របស់ការិយាល័យនយោបាយ
នីតិកាលទី៧អំពីកិច្ចការទ្រឹស្តីបានប្រារព្ធឡើង។ ក្រោយរយៈពេលជាង២០ឆ្នាំ
អនុវត្តសេចក្តីសំរេចចិត្តលេខ០១របស់ការិយាល័យនយោបាយអំពីកិច្ចការទ្រឹស្តី
សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញបានមានការរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យច្បាស់នូវតំលៃរបស់លិទ្ធិ Mark-Lenin សតិអារម្មណ៍ហូជីមិញ
ជាដើម។ ទិសដៅនៃកិច្ចការទ្រឹស្តីរបស់សាលាសភាបណ្ឌិតដល់ឆ្នាំ២០២០គឺបន្តស្រាវជ្រាវយ៉ាងជ្រាលជ្រៅធ្វើឲ្យច្បាស់និងអះអាងនូវតំលៃរបស់លិទ្ធិ Mark-Lenin សតិអារម្មណ៍ហូជីមិញជាដើម។ សាស្ត្រាចារ្ស បណ្ឌិត Ta Ngoc Tan នាយកសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញបានឲ្យដឹងថា៖
“អំពីដំណោះស្រាយលើកកំពស់គុណភាពកិច្ចការទ្រឹស្តីនយោបាយពីឥឡូវ
ដល់ឆ្នាំ២០២០ សាលាសភាបណ្ឌិតត្រូវបន្តកិច្ចដឹកនាំរបស់គណៈកម្មាធិការបក្ស
បញ្ចាណែនាំយ៉ាងម៉ត់ចត់របស់គណៈនាយកចំពោះកិច្ចការទ្រឹស្តី។ បង្រីកតួនាទីនៃ
ជួរអ្នកស្រាវជ្រាវបង្រៀននៅសាលា មានផែនការបណ្ដុះបណ្ដាលជយរកម្មាភិបាល
វ័យក្មេង បង្កើតប្រភពឲ្យជួរអ្នកទ្រឹស្តីយូរអង្វែង៕”
-VOV