បង្កើនការផ្សព្វផ្សាយក្រមច្បាប់រដ្ឋប្បវេណីនិងក្រមច្បាប់ព្រហ្មទណ្ឌចូលក្នុងជីវភាពរស់នៅ

(VOVworld)-នាយប់ថ្ងៃទី១៧ធ្នូ ក្រសួងយុត្តិធម៌បានរៀបចំពិធីជួបសំណេះសំណាល
ដើម្បី កត់សម្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់គណៈកម្មការ តាក់តែងច្បាប់
ក្រុមអ្នករាបរៀង ស្ថាប័ន អង្គការនានា​ ក្នុងដំណើរការកសាង និង កែប្រែលើពង្រាង
ច្បាប់ចំនួនពីរគឺ ក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)និង ក្រមច្បាប់ព្រហ្មទ័ណ្ឌ(ធ្វើ
វិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តជាឯកឆ័ន្ទ នៅសម័យប្រជុំលើកទី
១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣។ ថ្លែងមតិនៅក្នុង ជំនួបនេះ ឧបនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “ក្រសួង ស្ថាប័នទាក់ទិននានាក្នុងមុខងារនិងភារកិច្ចរបស់ខ្លួន ត្រូវរៀបចំ ការ
ផ្សព្វផ្សាយនូវក្រមច្បាប់ទាំងពីរនេះ។​ប្រសិនបើចងបញ្ចូលច្បាប់ចូលក្នុងជីវ ភាព
រស់នៅ គឺត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាជាន។ ខ្ញុំក៏ស្នើរ ឲ្យស្ថាប័ន
សារព័ត៌មាននានាបង្កើនការឃោសនាអំពីក្រមច្បាប់ទាំងពីរនេះ។ ជាពិសសេស ក្រ
សួងយុត្តិធម៌ក៏ត្រូវតាមដាននិងជម្រុញឱ្យអនុវត្តក្រមច្បាប់នេះ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ