បង្កើនការផ្សព្វផ្សាយណែនាំអាជីពសម្រាប់យុវជន
(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ នៅវិទ្យា ល័យ Da Phuc ស្រុក Soc Son នៃទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ដើម្បីរៀបចំទិវាពិគ្រោះយោបល់ អប់រំវិជ្ជាជីវៈនិងការងារឆ្នាំ២០១៨។
នៅឯពិធីបុណ្យនេះ សិស្សានុសិស្សត្រូវបានអ្នកឯកទេសជាច្រើនរូបបានជម្រាបជូននូវដំណឹងអំពីទីផ្សារការងារ ការផ្តល់ប្រឹក្សា ការតម្រង់ទិសដៅអាជីព រួមទាំងមានការព្យាករណ៍អំពីអត្រាគ្មានការងារធ្វើរបស់ឧស្សាហកម្មមួយចំនួនផងដែរ។
ក្នុងរយះពេលខាងមុខនេះ មជ្ឈិមសម្ព័ន្ធយុវជននឹងបន្តរួមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ដើម្បីរៀបចំពិធីបុណ្យ ផ្តល់ប្រឹក្សាប្រឹក្សាវិជ្ជាជីវៈ អប់រំវិជ្ជាជីវៈនៅតាមបណ្ដាខេត្ត ក្រុងទូទាំងប្រទេស។ ជាពិសេសគឺផ្តោតទៅលើសិស្សនៃអនុវិទ្យាល័យនិងវិទ្យាល័យ៕