បង្កើនការយល់ដឹងនិងចំណងមិត្តភាពរវាងស្ថាប័នកិច្ចការបរទេសនិងមិត្តភក្តិអន្តរជាតិ

(VOVWORLD) -  នារសៀលថ្ងៃទី ២៧ ខែតុលា  នៅតំបន់ទេសចរណ៍  Van Thanh ខ័ណ្ឌ Binh Thanh នៃទីក្រុងហូជីមិញ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត សេវាកម្មភ្នាក់ងារបរទេស ( FOSCO) បានសហការជាមួយស្ថានកុងស៊ុល នៅទីក្រុងហូជីមិញ  ស្ថាប័នកិច្ចការបរទេសនៃទីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូង (វៀតណាម) ប្រារព្ធការប្រលង “ពេលដែលគ្រួសារការទូតធ្វើម្ហូបអាហារ លើកទី២ឆ្នាំ ២០១៨” ដើម្បីបង្កើនការយល់ដឹងនិងរឹតបន្តឹងសាមគ្គីភាព  មិត្តភាព រវាងភ្នាក់ងារការទូត វៀត ណាមនិងភា្នក់ងារបេសកកម្មការទូតនៃបណ្តាប្រទេស។

បង្កើនការយល់ដឹងនិងចំណងមិត្តភាពរវាងស្ថាប័នកិច្ចការបរទេសនិងមិត្តភក្តិអន្តរជាតិ - ảnh 1លោក Nguyen Tuong Minh អគ្គនាយក Fosco ប្រធានគណៈចាត់តាំងកម្មវិធី "ពេលដែលគ្រួសារការទូតធ្វើម្ហូបអាហារ" ឆ្នាំ២០១៨ ជូនផ្កា ចំពោះឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រធានកិត្តយសក្រុមនារីសហគមន៍អាស៊ាននៃទីក្រុងហាណូយ (រូបថតៈ VOV)

នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ប្រធានកិត្តិយសនៃក្រុមស្ត្រីសហគមន៍អាស៊ាននៃទីក្រុងហាណូយ បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាការជួប ជុំពោរពេញទៅដោយអត្ថន័យនៃមហាគ្រួសារ ជាបងប្អូនមកពីគ្រប់ទ្វីបទាំងអស់។ តាម រយៈព្រឹត្តិការណ៍នេះ បានផ្តាំផ្ញើរនូវសារមួយអំពីការផ្សារភ្ជាប់វប្បធម៌ ការផ្សាភ្ជាប់សមា គមនៃបណ្តាប្រជាជាតិ  ដើម្បីបំណងប្រាថ្នាអំពីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។

ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga អញ្ជើញមានប្រសាសន៍ថា៖ “សម្រាប់យើងខ្ញុំជាអ្នកការទូត នេះគឺជាទម្រង់នៃពិធីការការទូតដ៏សំខាន់មួយ ដែលអាចនិយាយថាជាទម្រង់ដំបូងនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរកិច្ចការបរទេសដែលយើងហៅ ថា “អាហារការទូត” ។ ពីព្រោះថា សកម្មភាពកិច្ចការបរទេស គឺយើងស្វែងរកមិត្តភក្តិជាដៃគូបន្ថែមទៀត សម្រាប់ប្រទេស ដូច្នេះយើងខ្ញុំគិតថា តាមរយៈម្ហូបអាហារ យើងអាចចាប់ផ្តើមការសំណេះសំណាល ដើម្បីដៃគូរបស់យើងយល់ពីយើង ហើយអាចតភ្ជាប់ និងស្រឡាញ់រាប់អានជាមួយប្រទេសរបស់គ្នាទៅវិញទៅមក។ នេះគឺជាស្ពានដ៏សំខាន់មួយ សម្រាប់ចំណងមិត្តភាពនិងការយល់ដឹងពីគ្នាទៅវិញទៅមក”។

លទ្ធផលចុងក្រោយ គណៈចាត់តាំងបានប្រគល់ជ័យលាភីធ្វើម្ហូប ចំពោះក្រុមមកពីស្ថានអគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញ ក្រុមអេស៉ូរីនិងពានរង្វាន់មួយទៀត សម្រាប់ក្រុមអ៊ីតាលី។ ក្រៅពីនេះ ក៏មានរង្វាន់សម្រាប់ម្ហូបអាហារដ៏ល្អបំផុតសំរាប់សុខភាព ម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណជនជាតិ និងម្ហូបអាហារដែលបាន តុបតែងស្អាតគួរឲ្យទាក់ទាញបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ