បង្កើនការសន្យាអនុវត្តសិទ្ធិកុមារ

(VOVWORLD) - កិច្ចប្រជុំនេះនឹងផ្ដោតទៅលើប្រធានបទចំនួន៣ នោះគឺ៖ គោលនយោបាយអភិវឌ្ឍ គ្រប់ជ្រុងជ្រោយសម្រាប់កុមារក្នុងចន្លោះវ័យអាយុពី០ដល់៨ឆ្នាំ បំពេញប្រព័ន្ធ គតិយុត្ត គោលនយោបាយទាក់ទិនដល់ក្រុមយុវជនជំទង់ក្នុងចន្លោះពីអាយុពេញ ១៦ឆ្នាំដល់តិចជាង១៨ឆ្នាំ និងការរួមបញ្ចូលគោលដៅស្ដីពីកិច្ចការពារកុមារ អនុវត្តសិទ្ធិកុមារក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការបែងចែកថវិការដ្ឋ៕
បង្កើនការសន្យាអនុវត្តសិទ្ធិកុមារ - ảnh 1ឆ្ពោះទៅរកសង្គមមួយដើម្បីកុមារ។ 

  កិច្ចប្រជុំស្ដីពីគោលនយោបាយអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ មានអត្ថន័យ ដ៏ពិសេស ដែលជាឱកាសដើម្បីបង្កើនការសន្យាអនុវត្តសិទ្ធិកុមារ។ អនុប្រធាន គណៈកម្មការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមារនៃរដ្ឋសភាវៀតណាម លោកស្រី Ngo Thi Minh បានថ្លែងយ៉ាងដូច្នេះទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នៅសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកានៅរដ្ឋធានីហាណូយ។

        ប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា កិច្ចប្រជុំជាន់ខ្ពស់ស្ដីពីគោលនយោបាយ អភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ ត្រូវបានគណៈកម្មការវប្បធម៌ អប់រំ យុវជន យុវជន ជំទង់និងកុមារសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមនិងមូលនិធិកុមារអង្គការសហប្រជាជាតិ រៀបចំឡើងក្នុងឱកាសរំលឹកខួប លើកទី៣០ឆ្នាំទិវាវៀតណាមអនុម័តលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារ។ កិច្ច ប្រជុំនេះនឹងផ្ដោតទៅលើប្រធានបទចំនួន៣នោះគឺ៖ គោលនយោបាយអភិវឌ្ឍ គ្រប់ជ្រុងជ្រោយសម្រាប់កុមារក្នុងចន្លោះវ័យអាយុពី០ដល់៨ឆ្នាំ បំពេញប្រព័ន្ធ គតិយុត្ត គោលនយោបាយទាក់ទិនដល់ក្រុមយុវជនជំទង់ក្នុងចន្លោះពីអាយុពេញ ១៦ឆ្នាំដល់តិចជាង១៨ឆ្នាំ និងការរួមបញ្ចូលគោលដៅស្ដីពីកិច្ចការពារកុមារ អនុវត្តសិទ្ធិកុមារក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការបែងចែកថវិការដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ