បង្កើនការស្វែងរកនិងការប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីនៅឡាវនិងកម្ពុជា
(VOVWORLD) - អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិ លេខ ៥១៥ បានស្នើអោយក្រសួង ស្ថាប័ននានា ផ្តោតសំខាន់លើការងារស្វែងរកនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនទាំងក្នុងនិងក្រៅប្រទេស។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ |
នារសៀលថ្ងៃទី ២ ខែមករា គណៈកម្មាធិការបញ្ជាណែនាំជាតិទទួលបន្ទុក ការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការបញ្ជាណែនាំជាតិលេខ ៥១៥) បានបើកសន្និសីទវាយតម្លៃលទ្ធផលនៃឆ្នាំ ២០១៩ និងអនុវត្តន៍ភារកិច្ចសំខាន់ៗ ឆ្នាំ ២០២០ ចំពោះគ្រោងការណ៍ស្តីពីការស្វែងរកនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនិងគម្រោងស្តីពីការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនដែលកំពុងខ្វះព័ត៌មាន។
អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិ លេខ ៥១៥ បានស្នើអោយក្រសួង ស្ថាប័ននានា ផ្តោតសំខាន់លើការងារស្វែងរកនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមជាមួយគ្នានោះ ប្រតិបត្តិការមជ្ឈមណ្ឌលរក្សាទុកមូលដ្ឋានទិន្នន័យ ADN និងបង្កើនល្បឿនដំណើរការនៃការកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនដែលកំពុងខ្វះព័ត៌មាន ជាពិសេស បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិលើការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីជាមួយប្រទេសនានា អង្គការនិងបុគ្គលដែលពាក់ព័ន្ធផងដែរ។
សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ គណៈកម្មាធិការបញ្ជាណែនាំថ្នាក់ជាតិ លេខ ៥១៥ បានកំណត់ភារកិច្ចនិងដំណោះស្រាយសំខាន់ៗ រួមមាន៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលី នៅភូមិភាគសំខាន់ៗ ដែលមានអដ្ឋិធាតុយុទ្ធជនពលីជាច្រើន ជាពិសេស នៅទឹកដីប្រទេសកម្ពុជានិងឡាវតែម្តង។ ការអនុវត្ត ការទទួល ពិធីប្រគល់, ពិធីគោរព្ធវិញ្ញាណខក្ខ័ន្ធ និងពិធីបញ្ចុះអដ្ឋិធាតុ ត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ ប្រកបដោយសុវត្ថិភាពដាច់ខាតផងដែរ៕