បង្កើនគម្រោងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំង

(VOVWORLD) - ទោះបីរងផលប៉ះពាល់ពីវិប័ត្តិកូវីដ ១៩ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងបារាំងនិងវៀតណាមនៅតែបន្តក្នុងលក្ខណៈវិជ្ជមាន។ 
បង្កើនគម្រោងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំង - ảnh 1ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery  (រូបថត៖ VOV)

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុវៀតណាមក្នុងឱកាសខួបលើកទី ២៣២ ឆ្នាំទិវាបុណ្យជាតិនៃសាធារណរដ្ឋបារាំង (១៤ កក្កដា ១៧៨៩ -១៤ កក្កដា ២០២១)។ អញ្ជើញចែករំលែកព័ត៌មានអំពីគម្រោងសំខាន់បំផុតដែលប្រទេសទាំងពីរកំពុងអនុវត្តន៍។ ឯកអគ្គរដ្ឋទូតលោក Nicolas Warnery បានលើកឡើងថា៖ “គម្រោងដែលមានលក្ខណៈសាមញ្ញនិងយុទ្ធសាស្ត្របំផុតគឺរថភ្លើងក្រោមដី បើគណនាតាមកម្រិតនៃមូលនិធិឧបត្ថម្ភរបស់បារាំង (៥០០ លានអឺរ៉ូ) និងចំនួនក្រុមហ៊ុនបារាំងដែលបានចូលរួម។ គោលដៅរបស់យើងគឺដើម្បីបង្ហើយខ្សែរថភ្លើងអគ្គិសនីនេះ កាន់តែលឿនកាន់តែល្អ។ គម្រោងទី ២ ក៏សំខាន់ណាស់ដែរដែលបានដំណើរការតាំងពីខែមករាឆ្នាំនេះដែលជាកំពង់ផែទឹកជ្រៅ Cai Mep នៅខេត្ត Ba Ria-Vung Tau។ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងវៀតណាម យើងចាំបាច់ត្រូវអភិវឌ្ឍន៍សេវាកម្មដឹកជញ្ចូនទាំងអស់នេះ ឱ្យបានឆាប់រហ័ស។ វិស័យសក្តានុពលមួយទៀតគឺវារីវប្បកម្ម។ បច្ចុប្បន្ននេះ បារាំងកំពុងឧបត្ថម្ភដល់គម្រោងស្រាវជ្រាវជាច្រើន ដែលធ្វើឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀតណាមដើម្បីអភិវឌ្ឍធនធានកសិកម្មនេះ។ វិស័យចុងក្រោយគឺការគ្រប់គ្រងអេឡិចត្រូនិក”។

ទន្ទឹមនឹងគម្រោងសហប្រតិបត្តិការវៀតណាម - បារាំងដែលបាននិងកំពុងសហការ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានឲ្យដឹងថា នៅដំណាច់ឆ្នាំនេះបារាំងមានបំណងអនុវត្តន៍កម្មវិធីសហប្រតិបត្តិការជាច្រើនទៀត ក្នុងនោះមានការ ពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំរបស់វៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ