បង្កើនចំណងសាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា

(VOVWORLD) - ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានលើកច្បាស់ថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាដ៏ឥត ងាករេដោយគោរពនិងផ្ដល់អាទិភាពជាពិសេសដល់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវ។ 
ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងកសិករនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នាថ្ងៃទី២ ខែធ្នូ នៅទីក្រុង Da Lat ខេត្ត Lam Dong បាន ប្រព្រឹត្តទៅជំនួបសវនាការរវាងប្រធានគណៈប្រតិភូឡាវនិងប្រធានគណៈប្រតិភូកម្ពុជាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមនិងថ្នាក់ដឹកនាំខេត្ត Lam Dong។ ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានលើកច្បាស់ថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាដ៏ឥត ងាករេដោយគោរពនិងផ្ដល់អាទិភាពជាពិសេសដល់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវ។ ការរៀបចំដោយប្ដូរវេនបណ្ដាសកម្មភាពប្រហាក់ប្រហែលគ្នានៅប្រទេស នីមួយៗ គួរតែត្រូវបានរក្សាដើម្បីលើកទឹកចិត្តនិងជំរុញស្មារតីពលកម្ម ច្នៃប្រឌិត ដោយឥតឈប់ឈររបស់កសិករនៃប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ