បង្កើនជំនួបប្រាស្រ័យវប្បធម៌ដើម្បីទាក់ទាញការវិនិយោគពីជប៉ុនចូលវៀតណាម
|
បង្កើនជំនួបប្រាស្រ័យវប្បធម៌ដើម្បីទាក់ទាញការវិនិយោគពីជប៉ុនចូលវៀតណាម |
(VOV)_កម្មវិធីជួបប្រាស្រ័យវប្បធម៌និងពាណិជ្ជកម្មវៀតណាម-ជប៉ុន លើកទី២ នឹង
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងCan Tho (ភាគខាងត្បូងវៀត
ណាម)។ កម្មវិធីឆ្នាំនេះមានស្តង់ទំនិញចំនួន៧០ ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌
វៀតណាមនិងជប៉ុន។
កម្មវិធីនេះដោយគណៈកម្មាធិការប្រជាជនទិក្រុង Can Tho និងសភាពាណិជ្ជកម្ម
និងឧស្សាហកម្ម (VCCI) សាខាប្រចាំនៅទីក្រុង Can Tho រៀបចំឡើង ដើម្បីប្រជាជននិង
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអាចមានលក្ខណះស្វែងយល់បន្ថែមអំពីវប្បធម៌ នៃ
ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ តាមនោះ បង្កើតបុព្វបទអោយការផ្លាស់ប្តូរពាណិជ្ជ
កម្ម និងសកម្មភាពវិនិយោគរបស់ជប៉ុននៅ Can Tho និយាយដោយឡែក និងតំបន់
វាលសណ្ដរទន្លេ Cuu Long និយាយរួម៕