បង្កើនតម្លាភាពលើវិស័យធនធាននិងបរិស្ថាន
(VOVworld)- បង្កើនតម្លាភាពលើវិស័យធនធាននិងបរិស្ថាន។នេះជាសារដែលរដ្ឋមន្ត្រី
ក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha ផ្ញើមកប្រជាជន សហ
គ្រាសនិងថ្នាក់គ្រប់គ្រងរបស់ផ្នែកក្នុងពិធីជួបប្រាស្រ័យ Online ក្រោមប្រធានបទ
“ពង្រឹងគោលនយោបាយ ច្បាប់អំពីធនធាននិងបរិស្ថានសំដៅដោះស្រាយការលំបាក
ជំពាក់ជំពិនជូនប្រជាជននិងសហគ្រាស”ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧វិច្ឆិកា។
ការជួបប្រាស្រ័យ Online នេះ សំដៅបង្កើនតម្លាភាព បង្កើតបរិយាកាសងាយស្រួល
សម្រាប់ការវិនិយោគធ្វើអាជីវកម្ម ស្ថាបនាឲ្យការអភិវឌ្ឍន៍ បម្រើឲ្យបានល្អថែមទៀត
តម្រូវការរបស់ប្រជាជននិងសហគ្រាស៕