បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា

(VOVWORLD) -នាយប់ថ្ងៃទី ១១ ធ្នូ ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ បានរៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ឆ្នាំនៃទិវាបណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) និងលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត កម្ពុជា- វៀតណាម (២៤/មិថុនា/១៩៦៧ -២៤/មិថុនា/២០១៧)។
បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា - ảnh 1បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា 

នាយប់ថ្ងៃទី ១១ ធ្នូ ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ បានរៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ឆ្នាំនៃទិវាបណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) និងលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត កម្ពុជា- វៀតណាម (២៤/មិថុនា/១៩៦៧ -២៤/មិថុនា/២០១៧)។ អញ្ជើញថ្លែងមតិនៅក្នុងពិធីជប់លៀងនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានប័ន ផ្នែកទាក់ទិននានានៃប្រទេសទាំងពីរ ដែលបានរៀបចំ បណ្ដាព្រឹត្តិការណ៍ក្នុងឆ្នាំមិត្តភាពវៀតណាម - កម្ពុជាប្រកបដោយមានអត្ថន័យជាក់ស្ដែងនិងប្រសិទ្ធភាព ហើយរួមចំណែកអប់រំប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំនាន់យុវវ័យ យល់ដឹងឲ្យបានស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ។

        វីឯខ្លួនវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកប្រាក់ ងួនហុងបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ពាណិជ្ជកម្ម និងវិនិយោគមានការវិវឌ្ឍន៍វិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ