បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
|
បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា (VNP) |
Vovworld-នាព្រឹកថ្ងៃទី២៥សីហានៅទីស្ដីការមជ្ឈឹមគណបក្សប្រជាជនកម្ពុជា
នៅរាជធានីភ្នំពេញ អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាលោកទេពងួនបានទទួលជួប
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Huy Tang
អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម។ នៅទីនេះលោក Nguyen Huy
Tang បានស្នើរខ្លឹមសារមួយចំនួនសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង
បក្សទាំងពីររដ្ឋទាំងពីរអភិវឌ្ឍន៍ដ៏ស៊ីជម្រៅជាក់ស្ដែងនិងប្រសិទ្ធិភាពលើគ្រប់វិស័យ។
រីឯលោកទេពងួនមានបំណងថា ភាគីទាំងពីរសហការជិតស្និទ្ធិបង្កើនការផ្លាស់ប្តូរ
ព័ត៌មានត្រួតពិនិត្យការលាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្លឹមសារនៃកិច្ច
ព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកម្ពុជាគណៈប្រតិភូបានជួបធ្វើការជាមួយ
គណៈកម្មាធិការសេនាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាដើម៕