បង្កើនថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ជប៉ុន

(VOVWORLD) -  នៅក្នុងកិច្ចប្រជុំ  ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនយោបាយ - សន្តិសុខ សេដ្ឋ កិច្ចនិងវប្បធម៌ - សង្គម រវាងអាស៊ាននិងជប៉ុន។

បង្កើនថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ជប៉ុន - ảnh 1 តំណាងប្រទេសជាសមាជិកគណៈកម្មាធិការសហប្រតិបត្តិការរួម អាស៊ាន - ជប៉ុន (AJJCC) (រូបថតៈ TTXVN)

នាថ្ងៃទី ១១ ខែមីនា នៅទីស្តីការ លេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅ កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម អាស៊ាន - ជប៉ុន (AJJCC)។ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងលោក Chiba Akira ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ  ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានលើគ្រប់វិស័យនៃកិច្ចសហប្រតិ បត្តិការនយោបាយ - សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ - សង្គម រវាងអាស៊ាននិងជប៉ុន។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការ អាស៊ាននិងជប៉ុននឹងផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការអនុវត្តភាពជាដៃគូដឹកជញ្ជូនអាស៊ាន - ជប៉ុន (AJTP) និងកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន - ជប៉ុន ក៏ដូចជា បង្កើតការតភ្ជាប់រវាងការអនុវត្តគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូបើកទូលាយលើហេដ្ឋារចនាសម្ព័ន្ធមានគុណភាពខ្ពស់ជាមួយផែន ការមេ តភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏នឹងផ្តោតលើប្រភពធន ធាន សម្រាប់ការអនុវត្តសកម្មភាពគ្រប់ជ្រុងជ្រោយ ដែលបានចែងក្នុងផែនការកែលម្អឆ្នាំ ២០១៧ ដើម្បីអនុ វត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យអាស៊ាន - ជប៉ុន និងដំណើការយុទ្ធសាស្ត្រ ស្តីពីរយៈពេល១០ ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ