បង្កើនទំនាក់ទំនងជាមួយរដ្ឋសភាអាមេរិកនិងរដ្ឋសភាកាណាដា
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu ទើបនឹងបានបញ្ចប់ដំណើរទស្សនិកិច្ចនិងបំពេញការងារ ក្នុងរយៈពេល ៤ ថ្ងៃនៅអាមេរិក
និងកាណាដា។ គោលដៅរបស់ដំណើរទស្សនកិច្ចនេះ គឺបង្កើនទំនាក់ទំនងរវាងរដ្ឋសភា
វៀតណាមជាមួយរដ្ឋសភាអាមេរិកនិងរដ្ឋសភាកាណាដាឲ្យខ្លាំងក្លាថែមទៀត។ ភាគី
អាមេរិកនិងកាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ជាពិសេសលើ
វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឲ្យខ្លាំងក្លាថែមទៀត។ ស្តីពីទំនាក់ទំនងរវាង
រដ្ឋសភាវៀតណាមជាមួយរដ្ឋសភា អាមេរិកនិងរដ្ឋសភាកាណាដា បណ្ដាភាគីសង្កត់ធ្ងន់ទៅ
លើ សារៈសំខាន់របស់ការផ្លាស់ប្តូរ គណៈប្រតិភូ ការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ
និងឃ្លាំមើល។ អនុប្រធាន រដ្ឋសភា Uong Chu Luu បានជូនដំនឹងអំពីគោលនយោបាយ
កិច្ចការបរទេសរបស់ វៀតណាម ក្នុងនោះ វៀតណាមយកចិត្តទុកដាក់ដល់ការពង្រីក
ទំនាក់ទំនងជាមួយអាមេរិកនិង កាណាដា៕
|
អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu ជួបជាមួយជនវៀតណាមនៅកាណាដា
(Image: Vietnam+) |