បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន
|
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន |
(VOV)_នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada មក
ជំរាបលា ដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នាយករដ្ឋមន្ត្រី បានវាយតំ
លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត Hiroshi Fukada ក្នុងការជំរុញទំ
នាក់ទំនងវៀតណាម-ជប៉ុនលើច្រើនវិស័យ។
ឯកអគ្គរដ្ឋទូត Hiroshi Fukada បានចាត់ទុកថា៖ក្នុងសភាពការណ៍រួមនៅក្នុង
តំបន់និងពិភពលោក ជប៉ុននិងវៀតណាម ត្រូវរឹតបណ្តឹងថែមទៀតទំនាក់ទំនង
សហប្រតិបត្តិការដើម្បីសន្តិភាព និងភាពសម្បូររុងរឿង របស់ប្រជាជននៃប្រទេស
ទាំងពីរ ក៏ដូចជាក្នុងតំបន់និងពិភពលោក។ឯកអគ្គរដ្ឋទូត Hiroshi Fukada ក៏បាន
អោយដឹងថា៖ជប៉ុននឹងបន្តរួមវិភាគទានច្រើនថែមទៀត ក្នុងដំណើការអភិវឌ្ឍន៍របស់វៀតណាម តាមរយៈការបង្កើនទុន ODA សំរាប់វៀតណាម ដើម្បីអនុវត្តគោល
ដៅអភិវឌ្ឍន៍នានា។
ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនា
ជាមួយលោក Toshiro Mutoh ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ រៀបចំរចនា
សម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋនិងធនាគាររបស់ស្ថាប័នសហប្រតិបត្តិការអន្តរជាតិ
ជប៉ុន (JICA) ផងដែរ៕