បង្កើនទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-វៀតណាម


បង្កើនទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-វៀតណាម - ảnh 1
បង្កើនទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-វៀតណាម (ndh.vn)

        Vovworld-នាថ្ងៃទី៣មេសា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Dato Sri Mohd
Najib Tun Razak បានអញ្ចើញមកដល់ទីក្រុងហាណូយចាប់ផ្ដើមដំណើរទស្សន​កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥មេសាតាមសេចក្តីអញ្ចើញ​របស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung។ ពិធីទទួលជាផ្លូវការ​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤មេសានៅវិមានប្រធានរដ្ឋ។

        ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកសារព័ត៌មានក្នុងឱកាសនេះរដ្ឋមន្ត្រីការបរទេស
ម៉ាឡេស៊ីលោក Dato Sri Anifah Aman បានឲ្យដឹងថាដំណើរទស្សនកិច្ចសំដៅ​បង្កើនទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅនិងមិត្តភាពដែលមានស្រាប់រវាងម៉ាឡេស៊ីនិង
វៀតណាម។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹង​
បាន​លើកកំពស់ថែមទៀតក្នុងការខំប្រឹងប្រែងសំដៅជំរុញកិច្ចសហប្រតិបត្តិការ​ផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ក៏ដូចជាការជួបប្រាស្រ័យប្រជាជនរវាង​
ប្រទេសទាំងពីរ។

        ផ្ដោតទៅលើការខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្វែងរកយន្តហោះ​បាត់
ខ្លួន MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines រដ្ឋមន្ត្រី Anifah Aman
បានអះអាងថា​ ម៉ាឡេស៊ីវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀត​ណាម​ក្នុង
បណ្ដាសកម្មភាពស្វែងរកជួយសង្គ្រោះនិងការខំប្រឹងប្រែងដើម្បីកំណត់ទី​តាំង
យន្តហោះបាត់ខ្លួនតាំងពីពេលរឿងហេតុចាប់ផ្ដើមកើតមានឡើងជាពិសេសគឺ
មានព័ត៌មាន​ដែល​ថាយន្តហោះបានចូលដំបន់សមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ