បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយឡាវ
(VOVworld)-នាយប់ថ្ងៃទី៣០វិច្ឆិកានៅទីក្រុងហាណូយ ស្ថានទូតឡាវប្រចាំ នៅវៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិ វាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្ងៃទី២ធ្នូ។ អញ្ជើញ
ចូលរួមក្នុងពិធី អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអះ
អាងថា៖
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុត សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ ដើម្បីសុខ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភព លោក។ តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាមសូមប្រសិទ្ធិពរជូនប្រជាជន ឡាវជាភាតរៈ ក្រោមការដឹក
នាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលលោកអគ្គលេខានិងជាប្រធានរដ្ឋ
Chumaly Saynhaxon ជាប្រមុខ បន្ត ដណ្តើមបានជ័យជម្នះថ្មីក្នុងកិច្ចការការពារ
និងកសាងប្រកបដោយជោគជ័យ ប្រទេសឡាវសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាពនិងសម្បូរុងរឿង”៕