បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក
(VOVWORLD) - ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ សមាជិកនៃសមាគម បានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយនូវខ្លឹមសារក៏ដូចជាទម្រង់នៃការប្រតិបត្តិរបស់អង្គការសមាគម។
លោក Cao Quoc Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជ្រើសតាំងធ្វើជាប្រធានសមាគម (រូបថតៈ TTXVN) |
សមាគមមិត្តភាពសហប្រតិបត្តិការវៀតណាម - អាហ្វ្រិក បានប្រារព្ធមហាសន្និ បាតទូទាំងប្រទេសលើកទី ៣ អាណត្តិ ២០១៨ - ២០២៣ នៅថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ។ មហាសន្និបាតលើកនេះ បានជ្រើសរើសលោក Cao Quoc Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ធ្វើជាប្រធានសមាគម និងបោះ ឆ្នោតជ្រើសរើស គណៈកម្មា ធិការប្រតិបត្តិដោយមានសមាជិកចំនួន ២៤ រូប។
ចាប់តាំងពីការបង្កើត (ពីថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ ២០០៤)មក រហូតដល់បច្ចុប្បន្ន ដោយឈរលើគោលការណ៍ណែនាំនិងគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋាភិបាល សមាគមមិត្តភាពសហប្រតិបត្តិការ វៀតណាម - អាហ្រ្វិក តែងតែរក្សានិងអនុវត្តនូវសកម្មភាពលើគ្រប់វិស័យ ដែលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិកតែម្តង។
ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ សមាជិកនៃសមាគម បានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយនូវខ្លឹមសារក៏ដូចជាទម្រង់នៃការប្រតិបត្តិរបស់អង្គការសមាគម។ ទន្ទឹមជាមួយគ្នានេះ សមាគមក៏បានរក្សាល្អនូវទំនាក់ទំនងល្អជាមួយស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅទីក្រុងហាណូយនិងស្ថាប័ននានារបស់វៀតណាមដែលមានទំនាក់ទំនងជាមួយអាហ្វ្រិក។
រួមជាមួយគ្នានោះ សមាគមតែងតែរួមសហការជាមួយបណ្តាស្ថានទូតរបស់អាហ្វ្រិកប្រចាំនៅទីក្រុងហាណូយដើម្បីស្វែងរកនិងបង្កើតភាពជាដៃគូជាមួយអង្គការមិត្តភាពប្រជាជននៅអាហ្វ្រិក ជាពិសេស ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការផ្តល់និងការផ្លាស់ប្តូរព័ត៌មាន ឯកសារវប្បធម៌ សេដ្ឋកិច្ច-សង្គម រៀបចំសិក្ខាសាលានិងការតាំងពិព័រ ណ៍លើវិស័យដែលភាគីទាំងពីរមានអត្ថប្រយោជន៍ទៅវិញទៅមក៕