បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម-ចិន

(VOVWORLD) - នារសៀលថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិន។ 
បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម-ចិន - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ (រូបថត៖ VNA)
នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ថ្នាក់ ដឹកនាំបក្ស រដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបត្តិការ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជា ពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងជំរុញខ្លាំងការកសាងនីតិរដ្ឋសង្គមនិយម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋសភាវៀតណាម និងសភា តំណាងប្រជាជនចិន បន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ ពង្រីក យ៉ាងខ្លាំងក្លានូវតួនាទីក្នុងការឃ្លាំមើល និងដាស់តឿនឲ្យរដ្ឋាភិបាលនៃប្រទេសទាំង ពីរអនុវត្តន៍ការយល់ដឹងរួម និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរ; រក្សា និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់; ការជួបប្រាស្រ័យរវាងគណៈប្រតិភូ គណៈកម្មាធិការជំនាញ ក្រុមសមាជិករដ្ឋសភាមិត្ត ភាពរបស់ចិនជាមួយក្រុមប្រឹក្សាប្រជាជននៃខេត្ត ក្រុងនានារបស់វៀតណាម; សម្រប សម្រួលគ្នានៅវេទិកាសភាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។
នារសៀលថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានជួប សន្ទនាជាមួយលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ