បង្កើនទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងស្វីស
(VOVWORLD) - ទំនាក់ទំនងរវាងវៀតណាម និងស្វីសបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជនផងដែរ។
ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas (រូបថត៖ VNA) |
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៍មានមុនដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ព្រមទាំងពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas នឹងត្រួតពិនិត្យការគ្រប់គ្រង និងអនុវត្តន៍កញ្ចប់ជំនួយបច្ចេកទេសដល់វៀតណាម ដែលមានតម្លៃ ៧០ លានហ្វ្រង់ស្វីស (CHF) ពីរដ្ឋាភិបាលស្វីសសម្រាប់ដំណាក់កាល ២០២១ - ២០២៤ ដោយផ្តោតលើវិស័យការពារបរិស្ថាន និងកំណែទម្រង់សេដ្ឋកិច្ច រួមទាំងគម្រោងផ្សេងៗទៀត។ លោកឯកអគ្គរដ្ឋទូត Thomas Gass បានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និងស្វីសបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជនផងដែរ៕