បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-សហព័ន្ធរុស្ស៊ីឡើងដល់ ១០ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ ២០៣០

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែតុលា។

បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-សហព័ន្ធរុស្ស៊ីឡើងដល់ ១០ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ ២០៣០ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Victorovich Volodin។ (រូបថត៖ quochoi.vn)
នៅថ្ងៃទី១៥ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Victorovich Volodin។ បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមគាំទ្ររុស្ស៊ី ក្នុងការលើកកម្ពស់តួនាទីវិជ្ជមាននៅអាស៊ី-ប៉ាស៊ីហ្វិក; ត្រៀមខ្លួនជាស្រេចដើរតួជា ស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ សហព័ន្ធរុស្ស៊ីគាំទ្រគោលជំហរ របស់អាស៊ាន និងវៀតណាមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូល ដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; រួម ចំណែកជំរុញឲ្យភាគីនានាកសាងនិងអនុវត្តន៍ក្រមប្រតិបត្តិនៅសមុទ្រខាងកើតក្នុង ពេលឆាប់ៗនេះ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានស្នើឱ្យរុស្ស៊ីពិចារណាលើការ សម្រួលនីតិវិធីសម្រាប់ការនាំចូលកសិផល និងជលផលពីវៀតណាម; ជំរុញការចរចា លើកកម្រិត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ឆ្ពោះទៅបង្កើនទំហំពាណិជ្ជកម្ម វៀតណាម - រុស្សីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ ឆាប់ចាប់ផ្ដើមឡើងវិញ និង សម្រេចការចរចាលើកិច្ចព្រមព្រៀងរដ្ឋាភិបាលស្តីពីការទាក់ទាញនិងការ ទទួលយកដោយមានការចាត់តាំងពលរដ្ឋវៀតណាមទៅធ្វើការនៅសហព័ន្ធរុស្ស៊ី; បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាផងដែរ។
រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Victorovich Volodin បានគាំទ្រសំណើ របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ លោកប្រធានសភាឌ៉ូម៉ាបានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការសហ ប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ារុស្ស៊ី ក្នុងការពិភាក្សាយ៉ាង ម៉ត់ចត់នូវសំណើទាំងនេះ ពីនោះ រួមចំណែកពង្រីកកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋ សភាទាំងពីរនិងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ