បង្កើនទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងឡើងដល់ ១០០ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០២៣
(VOVWORLD) - វៀតណាមស្វាគមន៍វិនិយោគិនកូរ៉េខាងត្បូងពង្រីក ទំហំវិនិយោគនៅវៀតណាម ដែលបច្ចុប្បន្ននេះ មានតម្លៃចំនួន ៨០ពាន់លានដុល្លារអាមេរិក។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Park Jin។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៨ តុលា នៅវិមានប្រធានរដ្ឋ ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Park Jin ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជានិច្ចកាលជាសសរស្តម្ភដ៏សំខាន់នៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរយកចិត្តទុកដាក់ដល់ការធ្វើអាជីវ កម្មនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - កូរ៉េខាងត្បូង កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យមានប្រសិទ្ធភាពនិងជាក់ស្ដែង បន្ថែមទៀត ខិតខំប្រឹងប្រែងសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ តាមទិសដៅតុល្យភាព។ វៀតណាមស្វាគមន៍វិនិយោគិនកូរ៉េខាងត្បូងពង្រីក ទំហំវិនិយោគនៅវៀតណាម ដែលបច្ចុប្បន្ននេះ មានតម្លៃចំនួន ៨០ពាន់លានដុល្លារ អាមេរិក ជាពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថល អេឡិចត្រូនិក ថាមពលកកើតឡើង វិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់មណ្ឌលបច្ចេកវិទ្យាឯកទេសចម្រុះ មណ្ឌលឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់៕