បង្កើនប្រភពធនធានក្នុងតំបន់មូលដ្ឋានដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដោយភាពច្នៃប្រឌិត
(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត Da Nang - SURF ឆ្នាំ ២០១៩ ដោយប្រធានបទ“ បង្កើនប្រភពធនធានក្នុងតំបន់មូលដ្ឋាន ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដោយភាពច្នៃប្រឌិត” ត្រេវបានរៀបចំឡើងនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា។
អនុប្រធានគណៈកម្មាធិការប្រជាជន Da Nang លោក Le Trung Chinh (រូបថត៖ TTXVN) |
នេះជាខួបលើកទី ៤ ដែលទិវាបុណ្យនេះបានរៀបចំឡើងនៅទីក្រុង Da Nang ដោយមានការចូលរួមវាគ្មិនជាតិនិងអន្តរជាតិជាង ៣០ នាក់ រួមទាំងភ្ញៀវជាង ២០០០ នាក់ និងមានគម្រោងចាប់ផ្តើមអាជីវកម្មឆ្នើមចំនួន ៨ នៅទូទាំងប្រទេសផងដែរ។ អនុប្រធានគណៈកម្មាធិការប្រជាជន Da Nang លោក Le Trung Chinh បានឲ្យដឹងថាតាមរយៈព្រឹត្តិការណ៍នេះ ទីក្រុង Da Nang មានបំណងចង់បន្តជម្រុញការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មនៅក្នុងទីក្រុង ព្រមទាំងតភ្ជាប់បណ្តាញចាប់ផ្តើមអាជីវកម្មនៅក្នុងខេត្តនិងក្រុងនានា ក៏ដូចជា បណ្តាដៃគូអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះដែរ នេះគឺជាកន្លែងផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍របស់អ្នកជំនាញខាងចាប់ផ្តើមអាជីវកម្មក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីលើកទឹកចិត្តសម្រាប់មជ្ឈដ្ឋានចាប់ផ្តើមអាជីវកម្មទីក្រុង Da Nang ផងដែរ៕