បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់នៅកាណាល់យោធា

(VOVWORLD) -  នាថ្ងៃទី ២៤ ខែកញ្ញា ក្រសួងការពារប្រទេសវៀតណាមបានរៀប ចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នូវកិច្ចប្រជុំអគ្គមេបញ្ជការកងទ័ពនៃបណ្តាប្រទេសអាស៊ាន លើកទី ១៧ (ACDFM-17)

បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់នៅកាណាល់យោធា - ảnh 1 ឧត្តមសេនីយ៍ឯកបំរុង លោគ Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការយោធាដើម្បីអាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” របៀបវារៈនៃកិច្ចប្រជុំ ACDFM-17 ផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំ AMIM-17 និងលទ្ធផលនៃកិច្ចប្រជុំ AMOM-10 ក៏ដូចជាពិភាក្សាពីវិធានការណ៍នានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅពង្រឹងនូវភាពស្អិតរមួតក្នុងតំបន់។

នៅឯកិច្ចប្រជុំនេះ តំណាងមេបញ្ជាការការពារជាតិនៃបណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ថ្វីត្បិតតែក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញរបស់កូវីដ ១៩ ក៏ដោយ ប៉ុន្តែ វៀតណាមបានអនុវត្តយ៉ាងសកម្មរាល់អាទិភាពនិងគំនិតផ្តួចផ្តើមដែលបានដាក់ចេញក្នុងឆ្នាំកាន់ដំណែងជាប្រធានអាស៊ាន ២០២០  ក្នុងនោះមានការរៀបចំប្រកបដោយជោគជ័យនូវបណ្តាកិច្ចប្រជុំយោធា-ការពារជាតិអាស៊ាននាពេលកន្លងមក។

ធ្វើការពិភាក្សាអំពីស្ថានភាពពិភពលោកនិងស្ថានភាពក្នុងតំបន់ ប្រតិភូទាំងឡាយបានបញ្ជាក់ការគាំទ្រលើការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោយបានឯកភាពថា អាស៊ានគួរតែតស៊ូក្នុងជំហរជាគោលការណ៍ ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯកបំរុង អនុរដ្ឋមន្រ្តីការពារប្រទេស លោក Phan Van Giang បានចែករំលែកការចូលរួមចំណែករបស់កងទ័ពប្រជាជនវៀតណាម ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសឡាវ កម្ពុជា ចិន រុស្ស៊ី គុយបា ... សំដៅចែករំលែកបទពិសោធន៍និងជួយគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ក្នុងឱកាសនេះប្រទេសវៀតណាមបានប្រគល់ឋានៈជាប្រធាន ACDFM ជូនទៅប្រ៊ុយណេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ