បង្កើនរាល់វិធានការដើម្បីបង្ការនិងទប់ទល់ជាមួយជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (nCoV)
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសារាចរណែនាំស្តីពីការបង្កើនវិធានការដើម្បីការពារ និងទប់ទល់ចំពោះការវិវត្តយ៉ាងស្មុគស្មាញថ្មីនៃការឆ្លងមេរោគផ្លូវដង្ហើម ដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (nCoV)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសារាចរណែនាំស្តីពីការបង្កើនវិធានការដើម្បីការពារ និងទប់ទល់ចំពោះការវិវត្តយ៉ាងស្មុគស្មាញថ្មីនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (nCoV) |
សារាចរណែនាំបានបញ្ជាក់ថា៖ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការនិងបុគ្គលទាំងអស់ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើកិច្ចការការពារនិងទប់ទល់ជាមួយជំងឺដ៏កាច់សាហាវនេះ។ លើសពីនេះទៅទៀត ត្រូវរាំងស្កាត់ជំងឺរាតត្បាតដោយវីរុសកូរ៉ូណាថ្មីបណ្តាលឡើង ធានាសុវត្ថិភាពនិងសុខភាពប្រជាជន សូម្បីតែខាតបង់សេដ្ឋកិច្ចក៏ដោយ ពោល គឺ ត្រូវមានវិធានការជាក់ស្តែង គ្របគ្រងស្ថានការណ៍នៃជំងឺ កុំអោយជំងឺរីករាលដាលក្នុងសហគមន៍។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យមន្ទីរពេទ្យនានា ត្រៀមខ្លួនជាស្រេច ទទួលនិងព្យាបាលអ្នកជំងឺ និងអនុវត្តន៍ការដាក់អ្នកជំងឺនៅដាច់ដោយឡែកដើម្បីកុំឱ្យឆ្លង រាលដាល។ ប្រការចាំបាច់គឺ ហាមឃាត់យ៉ាងតឹងរ៉ឹងការលាក់ឬផ្តល់ព័ត៌មានមិនពិតអំពីជំងឺរាតត្បាតនេះជាដាច់ខាត៕