បង្កើនរាល់វិធានការប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារីនៅតាមទីសាធារណៈ

(VOVWORLD) - នៅក្នុងសិក្ខាសាលានេះ តំណាងនានាបានចែករំលែកបទពិសោធន៍ល្អៗ វិធីមានប្រសិទ្ធិភាពខ្ពស់ ក្នុងការលើកកម្ពស់ការយល់ដឹង វិធីសាស្រ្តក្នុងការអភិវឌ្ឍបង្គន់ប្រកបដោយសុវត្ថិភាព និងស្និទ្ធស្នាល ដោយមិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ស្ត្រី និងកុមារី។ 
បង្កើនរាល់វិធានការប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារីនៅតាមទីសាធារណៈ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (ប្រភព៖ UN Women)

នាថ្ងៃទី ៧ និងទី ៨ ខែតុលា មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងហូជីមិញ និងស្ថាប័ននៃអង្គការសហប្រជាជាតិគ្រប់គ្រងសម ភាពយេនឌ័រនិងការប្រគល់សិទ្ធិឲ្យស្ត្រី (UN Women) រួមសហការជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌទី ១០ (នៃទីក្រុងហូជីមិញ) ដើម្បីរៀបចំសិក្ខាសាលាដោយណែនាំនូវឧបករណ៍ថវិកាមានទំនួលខុសត្រូវយេនឌ័រ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកជំនាញនិងអ្នកតំណាងស្ថាប័នមុខងារធ្វើការចែករំលែកនិងពិភាក្សារកដំណោះស្រាយដើម្បីកែលំអរបង្គន់សាធារណៈនៅតាមផ្សារ សាលារៀន សួនច្បារចំណតឡានក្រុង នៅទីក្រុងហូជីមិញ ឲ្យក្លាយទៅជាកន្លែងដែលមានសុវត្ថិភាពនិងស្និទ្ធស្នាលសម្រាប់ស្ត្រីនិងកុមារ។

នៅក្នុងសិក្ខាសាលានេះ តំណាងនានាបានចែករំលែកបទពិសោធន៍ល្អៗ វិធីមានប្រសិទ្ធិភាពខ្ពស់ ក្នុងការលើកកម្ពស់ការយល់ដឹង វិធីសាស្រ្តក្នុងការអភិវឌ្ឍបង្គន់ប្រកបដោយសុវត្ថិភាព និងស្និទ្ធស្នាល ដោយមិនប៉ះពាល់ដល់ការអភិវឌ្ឍរបស់ស្ត្រី និងកុមារី។ អង្គសិក្ខាសាលាបានជូនដំណឹងអំពីទិន្នន័យចាំបាច់ ដើម្បីកំណត់និងព្រមានអំពីបញ្ហាយេនឌ័រក្នុងការកែលំអបង្គន់សាធារណៈនៅតាមផ្សារ សាលារៀនក៏ដូចជាមានផែនការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើការកែលម្អ ការជួសជុលនិងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ