បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​

(VOVWORLD) - នាថ្ងៃទី ១ មេសា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលជួបលោក John McAuliff ដែលជាមិត្តជិតស្និទ្ធ និងយូរឆ្នាំរបស់វៀតណាមនៅទីក្រុងញូវយ៉ក។
បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានពិភាក្សាជាមួយលោក John McAuliff ។ (ប្រភព៖ គស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)

នៅក្នុងជំនួបនេះ លោក John McAuliff បានពិភាក្សាអំពីសកម្មភាពការទូតប្រជាជន ដែលដឹកនាំដោយលោក និងអង្គការស្ម័គ្រចិត្តនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍ (Fund for Reconciliation and Development) នាពេលកន្លងទៅ ព្រមទាំងសកម្មភាពមួយចំនួននាពេលខាងមុខ សំដៅតភ្ជាប់ និង បង្កើនការរផ្លាស់ប្តូររវាងបុគ្គល និងអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងវៀតម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលស្គាល់នូវមតិយោបល់របស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅក្នុងវេទិកាអង្គការសហប្រជាជាតិនាបច្ចុប្បន្ននេះ។ លោកមានគោលបំណងចង់បន្តសម្របសម្រួលជាមួយស្ថានបេសកកម្ម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដើម្បីបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានផ្លាស់ប្តូរមតិមួយចំនួនអំពីសកម្មភាពអបអរសាទរខួបលើកទី ៤៥ នៃទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (ខែកញ្ញា ឆ្នាំ ១៩៧៧ - ខែកញ្ញា ឆ្នាំ២០២២) និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីសន្តិភាពសម្រាប់វៀតណាម (ខែមករា ឆ្នាំ ១៩៧៣ - ខែមករា ឆ្នាំ ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ