បង្កើនសកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពនិងសហប្រតិបតិ្តការប្រជាជន
(VOVWORLD) - របាយការណ៍ក្នុងកិច្ចប្រជុំបានលើកច្បាស់ថា ក្នុងឆ្នាំ២០១៧ សម្ព័ន្ធបណ្ដា អង្គការមិត្តភាពវៀតណាមបាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពជាច្រើន ជំរុញសកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពនិងសហប្រតិបតិ្ត ការប្រជាជន។
ពិធីប្រគល់រង្វាន់សំរាប់អង្គភាពនានាដែលមានស្នាដៃខ្ពស់បំផុតក្នុងឆ្នាំ២០១៧ (រូបថត៖ dangcongsan.vn) |
នារសៀលថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាព វៀតណាម បានរៀបចំកិច្ចប្រជុំអង្គប្រធាននីតិកាលទី៥ (២០១៣-២០១៨) បូក សរុបការងារឆ្នាំ២០១៧និងអនុវត្តភារកិច្ចឆ្នាំ២០១៨។
របាយការណ៍ក្នុងកិច្ចប្រជុំបានលើកច្បាស់ថា ក្នុងឆ្នាំ២០១៧ សម្ព័ន្ធបណ្ដា អង្គការមិត្តភាពវៀតណាមបាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពជាច្រើន ជំរុញសកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពនិងសហប្រតិបតិ្ត ការប្រជាជន។ សកម្មភាពទាំងនេះមានអត្ថន័យនយោបាយផងនិងប្រសិទ្ធភាព ជាក់ស្ដែងទៀតផង រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាមួយមិត្តភក្តិប្រពៃណី និងដៃគូយុទ្ធសាស្ត្រនានារបស់វៀតណាម។
ក្នុងឆ្នាំ២០១៨ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនឹងផ្តោតសំខាន់ទៅ លើការពង្រឹងនិងពង្រីកបណ្ដាញមិត្តភក្តិនិងដៃគូអន្តរជាតិ សកម្មចូលរួមយន្តការ ពហុភាគីសំខាន់ៗ បង្កើននិងលើកកំពស់ប្រសិទ្ធភាពការងារស្រាវជ្រាវ សេនា ធិការ ព័ត៌មានកិច្ចការបរទេស ក៏ដូចជាពង្រឹងនិងអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕