|
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue |
VOV-នាថ្ងៃទី៥កុម្ភៈនៅទីស្ដីការខុទ្ទកាល័យមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានមានពិធីធ្វើការជាមួយកម្មាភិបាលមន្ត្រីគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម។ ស្ដីពីភារកិច្ចក្នុងរយៈពេល
ខាងមុខ លោក Vuong Dinh Hue បានសំណូមពរកម្មាភិបាលមន្ត្រីគណៈកម្មាធិការ
សេដ្ឋកិច្ចមជ្ឈឹមត្រូវជ្រួតជ្រាបសម័ត្ថកិច្ចភារកិច្ចរបស់គណៈកម្មាធិការជាស្ថាប័នសេនាធិការរបស់គណ់កម្មាធិការមជ្ឈឹមដែលផ្ទាល់គឺការិយាល័យនយោបាយគណៈលេខាអំពីគោលការគោលនយោបាយធំៗចំណុះវិស័យសេដ្ឋកិច្ចសង្គមជា
ដើម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ភារកិច្ចរបស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមគឺធ្ងន់ធ្ងរណាស់ កម្មាភិបាលម្នាក់ៗនៅគ្រប់ជាន់ថាក់ ត្រូវបន្ត
ពង្រីកល្អឬទ្ធានុភាពនយោបាយ បង្កើនសាមគ្គីភាពសហការការងារល្អក្នុងនិង
ក្រៅស្ថាប័ន ជានិច្ចកាលបង្ហាញស្មារតីទទួលខុសនិងធ្វើពលកម្មច្នៃប្រឌិតខ្ពស់៕