បង្កលក្ខណៈងាយស្រួលដើម្បីជំរុញការអភិវឌ្ឍរបស់ប្រជាជននិងសហគ្រាស

(VOVWORLD) - ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី២ខែមករានៅរដ្ឋធានីហាណូយ អំពីការងារកសាង ឧបករណ៍និងផែនការកាត់បន្ថយ ជួយសម្រួលដល់បទបញ្ញត្តិទាក់ទិនដល់ សកម្មភាពផលិតកម្មអាជីវកម្មដំណាក់កាល២០២០-២០២៥។
បង្កលក្ខណៈងាយស្រួលដើម្បីជំរុញការអភិវឌ្ឍរបស់ប្រជាជននិងសហគ្រាស - ảnh 1  លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung និងជាប្រធានក្រុមការងារបានអោយដឹងថានាយករដ្ឋមន្រ្តី នឹងបង្កើតក្រុមការងារពិសេសទទួលបន្ទុកការជំរុញការកែទម្រង់ កែលំអ បរិយាកាសអាជីវកម្ម ក្នុងគោលដៅកាត់បន្ថយ២០%នៃបរិមាណឯកសារ ដែលបានចេញផ្សាយចំណុះសមត្ថកិច្ចរបស់រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងរដ្ឋា ភិបាល ព្រមទាំងកាត់បន្ថយយ៉ាងហោចណាស់២០%នៃការចំណាយខាង រដ្ឋបាលលើសកម្មភាពអាជីវកម្ម ជារៀងរាល់ឆ្នាំ។ លោករដ្ឋមន្រ្តី Mai Tien Dung បានអះអាងថា នេះជាបដិវត្តន៍គ្រប់ជ្រុងជ្រោយនិងយូរអង្វែង ឆ្ពោះ ទៅគោលដៅនាំមកនូវផលប្រយោជន៍សម្រាប់សហគ្រាសនិងសង្គម មិនជះ ឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាស រួមជាមួយគ្នានោះយកសហគ្រាសធ្វើជាស្នូលនៃការកែ ទម្រង់ ជួយសម្រួលដល់បែបបទទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ