បង្កលក្ខណះងាយស្រួលដើម្បីទាក់ទាញការវិនិយោគចូលក្នុងវិស័យកសិកម្ម
|
បង្កលក្ខណះងាយស្រួលដើម្បីទាក់ទាញការវិនិយោគចូលក្នុងវិស័យកសិកម្ម |
(VOV)_នាថ្ងៃទី២៨ មិថុនា វេទិការសន្ទនាពិសេស ដើម្បីជំរុញខ្លាំងសកម្មភាព
វិនិយោគរបស់អង្គភាពអាជីវកម្ម ចូលក្នុងវិស័យកសិកម្ម ជនបទ ត្រូវបានរៀបចំ
ឡើងនៅរដ្ឋធានីហាណូយ ដោយអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Hoang Trung Hai និងវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុន ចំនួន៧៥
និងសហគ្រាសក្នុងទូទាំងប្រទេស។ សន្និសីទលើកនេះដោយក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទ រៀបចំឡើង ដោយមានការចូលររួមរបស់អគ្គនាយិកាជាតិ ធនា
គារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa រួមជាមួយថ្នាក់
ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងនានា។
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអោយដឹងថា៖ រដ្ឋាភិបាល
នឹងប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សំរាប់កសិកម្ម និងផ្តល់អាទិភាពលើការ
វិនិយោគអភិវឌ្ឍន៍វិស័យកសិកម្ម៕