បង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តន៍បណ្ដាញគម្រោងការណ៍ឧស្ម័នមណ្ឌល B ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Mitsui ជាមួយសមត្ថភាពនិងបទពិសោធន៍របស់ខ្លួន អាច បន្តស្រាវជ្រាវអំពីគម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីសហការអនុវត្តន៍ នៅវៀតណាម។
បង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តន៍បណ្ដាញគម្រោងការណ៍ឧស្ម័នមណ្ឌល B ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបលោក Tasuo Yasunaga ប្រធាន និងជាអគ្គនាយកប្រតិបត្តិការជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Mitsui (រូបថត៖ VOV)


នារសៀលថ្ងៃទី១៦ មករា ក្នុងជំនួបជាមួយលោក Tasuo Yasunaga ប្រធាន និងជាអគ្គនាយកប្រតិបត្តិការជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Mitsui ជប៉ុននោះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាល វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តន៍បណ្ដាញគម្រោងការណ៍ឧស្ម័ន មណ្ឌល B ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Mitsui ជាមួយសមត្ថភាពនិងបទពិសោធន៍របស់ខ្លួន អាច បន្តស្រាវជ្រាវអំពីគម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីសហការអនុវត្តន៍ នៅវៀតណាម។

លោក Tasuo Yasunaga អះអាងថា បណ្ដាញគម្រោងការណ៍ឧស្ម័នមណ្ឌល B ជាគម្រោងការណ៍មួយក្នុងចំណោមគម្រោងការណ៍សំខាន់បំផុតរបស់ Mitsui ជាមួយវៀតណាម។ ដោយហេតុនេះ សម្ព័ន្ធក្រុមហ៊ុននេះនឹងសហការយ៉ាងស្អិត រមួតជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមនិងដៃគូនានា ដើម្បី អនុវត្តន៍គម្រោងការណ៍នេះប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ