បង្កលក្ខណះងាយស្រួលនិងធានាសន្តិសុខពាណិជ្ជកម្មក្នុងតំបន់ APEC

បង្កលក្ខណះងាយស្រួលនិងធានាសន្តិសុខពាណិជ្ជកម្មក្នុងតំបន់ APEC - ảnh 1
បង្កលក្ខណះងាយស្រួលនិងធានាសន្តិសុខពាណិជ្ជកម្មក្នុងតំបន់ APEC

        (VOV)_នាថ្ងៃទី២១កុម្ភះ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បាន​ប្រារព្វឡើង
កិច្ចប្រជុំលើកទីមួយ អនុគណៈកម្មាធិការបែបបទគយ (SCCP) ដោយ​អគ្គនាយក
ដ្ឋានរៀបចំឡើង។ អង្គសន្និសីទជាង៥០រូបដំណាងអោយ​ស្ថាប័នគយរបស់ខឿនសេដ្ឋ
កិច្ចជាសមាជិក APEC បានអញ្ជើញចូលរួម។ ​ដោយ​ប្រធានបទ៖ បង្កើតកម្លាំងចលក
រថ្មី ពូនជ្រុំអោយអនាគត របស់ឆ្នាំ APEC​ ២០១៧ អង្គប្រជុំបានស្ដីអំពីបញ្ហាអាទិភាព
ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក នាបច្ចុប្បន្ន ​ដូចជា៖ជំរុញកំណើនចីរភាព ច្នៃប្រឌិត ជំរុញ
ខ្លាំងការតភ្ជាប់សេដ្ឋកិច្ចតំបន់ និងលើកកំពស់ប្រសិទ្ធភាពប្រកួតប្រជែង។​លោក
Nguyen Van Can អគ្គនាយក ​អគ្គនាយកដ្ឋានគយវៀតណាម បានអោយដឹងថា៖

        “ ដោយមានគោលដៅបង្កលក្ខណះងាយស្រួលសំរាប់ពាណិជ្ជកម្ម អភិវឌ្ឍន៍នៅ
ខឿនសេដ្ឋកិច្ចAPEC ក៏ដូចជាធានាសន្តិសុខសម្រាប់ខឿនសេដ្ឋកិច្ច ​និង​សន្តិ​សុខ 
សុខភាពសំរាប់សហគមន៍។ ក្រៅពីគោលដៅនោះ ឧទ្ទេសនាមអោយមិត្តភក្តិ សមា
ជិកAPEC យល់ដឹងបន្ថែមអំពីផ្នែកគយវៀតណាម​ ដែលបាន​និង​កំពុង​ទំនើបភា
វូបនីយកម្ម ដេញទាន់និងស្មើនឹងផ្នែកគយរបស់ខឿនសេដ្ឋកិច្ចចំនួន២១។”

        នាថ្ងៃដដែល នៅខាងក្រៅសន្និសីទអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង​អភិបាល
រងធនាគារជាតិ APEC ២០១៧ ក្រសួងហិរញ្ញវត្ថុវៀតណាមបានរៀបចំសិក្ខាសាលា
 “ គោលនយោបាយហិរញ្ញវត្ថុ និងធានារ៉ាប់រង ទប់ទល់នឹង​គ្រោះធម្មជាតិ។”ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ