បង្កលក្ខណៈងាយស្រួលបំផុតដើម្បីអភិវឌ្ឍន៍ផ្នែកអប់រំ

បង្កលក្ខណៈងាយស្រួលបំផុតដើម្បីអភិវឌ្ឍន៍ផ្នែកអប់រំ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang


(VOVworld)-ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦ ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang បានផ្ញើរលិខិតទៅកាន់គ្រូបង្រៀន កម្មាភិបាល ភ្នាក់ងារផ្នែកអប់រំគ្រប់ជំនាន់ និងអាណាព្យបាល សិស្សានុសិស្សទូទាំងប្រប្រទេស។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំសិក្សាថ្មីនេះ ផ្នែកអប់រំត្រូវជម្រុញខ្លាំង​ ថែមទៀតនូវចលនាប្រឡងប្រណាំង “បង្រៀនល្អ សិក្សាល្អ” និងអនុវត្តប្រកបដោយ ប្រសិទ្ធិភាពនូវភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចនៃសន្និបាតមជ្ឈឹម
លើកទី៨ (នីតិកាលទី១១) ស្តីពីការផ្លាស់ប្តូរថ្មីជាសារវ័ន្តនិងគ្រប់ជ្រុងជ្រោយនូវផ្នែក អប់រំនិងបណ្តុះបណ្តាល។ លើសពីនេះទៅទៀត ផ្នែកអប់រំក៏ត្រូវតែអនុវត្តល្អសេចក្តី សម្រេចរបស់រដ្ឋសភា ស្តីពីការផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សាផងដែរ។ លោក ប្រធានរដ្ឋបានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច អង្គការ​មហាជន គ្រួសារនិងសង្គម បន្តយកចិត្តទុកដាក់ថែមទៀត រួមសហការយ៉ាង ស្អិតរមួតជាមួយ
ផ្នែកអប់រំ សំដៅបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការសិក្សា ហាត់ពត់លុត
ដំរបស់សិស្សានុសិស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ