បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការទទួលផលប្រយោជន៍ពីគោល នយោបាយឥណទានមួយចំនួន

(VOVWORLD) -នាថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចបានសហការជាមួយធនាគារគោលនយោបាយសង្គម និងមូលនិធិ Nippon របស់ជប៉ុនបានរៀបចំសិក្ខាសាលាស្តីពី"គោលនយោបាយ ដំណោះស្រាយឥណទាន អភិវឌ្ឍន៍ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងឧទ្ទេសនាមផលិតផលរបស់ជនពិការ។
បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការទទួលផលប្រយោជន៍ពីគោល នយោបាយឥណទានមួយចំនួន - ảnh 1សិក្ខាសាលាស្តីពី"គោលនយោបាយ ដំណោះស្រាយឥណទាន អភិវឌ្ឍន៍ការបណ្តុះបណ្តាលវិជ្ជាជីវៈ"

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានឲ្យដឹងថា៖ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ កិច្ចការជួយឧបត្ថម្ភបណ្ដុះបណ្ដាវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់ជនពិការគឺជួបប្រទះនឹងការលំបាកជាច្រើន។ ដើម្បីជនពិការ និងសហគ្រាសធ្វើអាជីវកម្មដែលមានពលករជាជនពិការ ដោយមានការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច បង្កើតការងារធ្វើ លើកស្ទួយចំណូល និងស្ថិរភាពជីវភាពរស់នៅនោះ អង្គប្រជុំបានស្នើឲ្យរដ្ឋាភិបាលបន្តពិចារណា សុក្រិដ្ឋប្រព័ន្ធឯកសារច្បាប់ស្ដីពីជនពិការ  បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការទទួលផលប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋផងដែរ និងពិចារណារៀបចំប្រភពទុនកម្ចីអនុគ្រោះសម្រាប់ជនពិការ និងសហគ្រាស់ធ្វើអាជីវកម្មដែលមានពលករជាជនពិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ