បង្កលក្ខណះងាយស្រួលសំរាប់យុវជនបន្តមានការរួមវិភាគទាន

បង្កលក្ខណះងាយស្រួលសំរាប់យុវជនបន្តមានការរួមវិភាគទាន - ảnh 1
បង្កលក្ខណះងាយស្រួលសំរាប់យុវជនបន្តមានការរួមវិភាគទាន

(VOV)_ក្នុងថ្ងៃធ្វើការទី២ នៃមហាសន្និបាតលើកទី៧ នៃសម្ព័ន្ធសមាគម​យុវជន
វៀតណាម​នាព្រឹកថ្ងៃទី២៨​ធ្នូ អ្នកប្រមុខនៃបណ្ដាក្រសួង ស្ថាប័ន​មជ្ឈឹម​បានមានបទ
អន្តរាគមន៍នៅមហាសន្និបាត ដោយអះអាងថា៖នឹង​បង្កើនការរួមសហការ និងបង្ក
លក្ខណះងាយស្រួលដើម្បីពង្រីកថែមទៀតកម្លាំងយុវវ័យនៃសកម្មភាពនានា ជាពិ
សេសគឺបញ្ហាអំពីសុខុមាលភាព​សង្គម និងទាក់ទាញប្រភពធនធានមនុស្សវ័យក្មេង
ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា។

          នៅក្នុងកិច្ចប្រជុំពិភាក្សានាព្រឹកថ្ងៃទី២៨​ធ្នូ រដ្ឋមន្ត្រីក្រសួងការងារ​ យុទ្ធជនពិ
ការ និងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានវាយតំលៃខ្ពស់
ចំពោះ​ការរួមវិភាគទានរបស់កម្លាំងយុវជននា​ពេលកន្លងទៅ ហើយបានអោយដឹង
ថា៖ នាពេលខាងមុខនេះ ​ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនឹងបន្តរួម
សហការជាមួយ​ស្ថាប័នទាក់ទិននានា ដើម្បីជំរុញខ្លាំងការងារឃោសនា ជួយឧបត្ថ
ម្ភយុវជនយល់ដឹងត្រឹមត្រូវអំពីការកំណត់ទិសដៅមុខរបរ បង្កើនការងារពិគ្រោះ​
យោបល់ ឧទ្ទេសនាមអំពីការងារក្នុងសាលារៀន …លៗ

          នាពេលជាមយយគ្នានោះ ក្នុងបទថ្លែងមតិស្ដីអំពីតួនាទីរបស់យុវជនក្នុងការ​
ស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ ​និងបច្ចេក វិទ្យាវៀតណាម លោក Nguyen Quan បានអោយដឹងថា៖ 

          “ យើងមានខឿនវិទ្យាសាស្ត្រ១ ដោយមានការចូលរួមរបស់មិត្តវ័យក្មេងមាន
ទេពកោសលច្រើន​ ប៉ុន្តែ​មិត្តវ័យក្មេងយ៉ាងតិចណាស់ជាប្រធាននៃប្រធានបទវិទ្យា
សាស្ត្រថ្នាក់រដ្ឋ​ ថ្នាក់ក្រសួង។ មិត្តវ័យក្មេងជាច្រើនត្រូវពង្រីកបញ្ញារបស់ខ្លួននៅ
ឯបរទេស។ ការទទួលខុសត្រូវរបស់យើង គឺធ្វើយ៉ាងម៉េចដើម្បីក្រើនរំលឹកការស្រ
​ឡាញចូលចិត្តរបស់មជ្ឈដ្ឋានអ្នកវ័យក្មេងចំពោះវិទ្យាសាស្ត្រ ហើយបង្ក​លក្ខណះ
ងាយស្រួលបំផុតសំរាប់អ្នកវ័យក្មេងចូលរួមសកម្មភាពវិទ្យាសាស្ត្រ របស់ប្រទេស
ជាតិ។ ពីព្រោះ នោះគឺជាអនាគររបស់ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ