បង្កលក្ខណៈជាអតិបរមាសម្រាប់ការសាកល្បងវ៉ាក់សាំងបង្ការកូវីដ ១៩ “made in Vietnam”

(VOVWORLD) - នាបច្ចុប្បន្ន សហគ្រាសមួយចំនួនបានវិនិយោគរោងចក្រ ហើយស្វែងរក បច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅទាំងក្នុងនិងក្រៅប្រទេស ខិតខំដល់ចុងឆ្នាំ២០២១ ឬយ៉ាងយឺតបំផុតដើមឆ្នាំ២០២២ នឹងមានរោងចក្រផលិតវ៉ាក់សាំងទ្រង់ទ្រាយធំចំនួន ១ ត្រូវបានដាក់ឲ្យប្រតិបត្តិការ។ 
បង្កលក្ខណៈជាអតិបរមាសម្រាប់ការសាកល្បងវ៉ាក់សាំងបង្ការកូវីដ ១៩ “made in Vietnam” - ảnh 1បុគ្គលិកពេទ្យវៀតណាមត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនអ្នកស្ម័គ្រចិត្ត។ (រូបថត៖ VGP)
នៅឯកិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី១៨ ខែមិថុនា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការបានឯកភាពលើការ បង្កលក្ខណៈជាអតិបរមាសម្រាប់ការសាកល្បងវ៉ាក់សាំង “made in Vietnam”។ ប្រសិន បើការសាកល្បងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនោះ ក្នុងស្ថានភាពខ្វះខាតវ៉ាក់ សាំង ក្រសួងសុខាភិបាលនឹងដាក់សំណើរជូនស្ថាប័នមានសមត្ថកិច្ចដើម្បីអនុម័តលើ ការប្រើប្រាស់វ៉ាក់សាំងសម្រាប់ស្ថានភាពចាំបាច់បន្ទាន់។
នាបច្ចុប្បន្ន សហគ្រាសមួយចំនួនបានវិនិយោគរោងចក្រ ហើយស្វែងរក បច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅទាំងក្នុងនិងក្រៅប្រទេស ខិតខំដល់ចុងឆ្នាំ២០២១ ឬយ៉ាងយឺតបំផុតដើមឆ្នាំ២០២២ នឹងមានរោងចក្រផលិតវ៉ាក់សាំងទ្រង់ទ្រាយធំចំនួន ១ ត្រូវបានដាក់ឲ្យប្រតិបត្តិការ។ ក្រសួងសុខាភិបាលវៀតណាមកំពុងជំរុញការផ្ទេរ ប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដល់ក្រុមហ៊ុន VABIOTECH តាមដំណាក់កាលចំនួន២។ ក្នុងនោះ ដំណាក់កាលទី១នឹងនាំចូលវត្ថុធាតុដើមរបស់ រុស្ស៊ី ដើម្បីចាប់ផ្ដើមផលិតកម្មក្នុងខែកក្កដាតាមការគ្រោងទុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ