បង្កលក្ខណៈដើម្បីប្រជាជនអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មាន
|
បង្កលក្ខណៈដើម្បីប្រជាជនអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មាន (VNP) |
Vovworld-នាថ្ងៃទី១៧កញ្ញាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបន្ត
របៀបវារៈនៃសម័យប្រជុំលើកទី៤១ដោយខ្លឹមសារស្នូលគឺផ្ដល់មតិលើពង្រាងច្បាប់
សារព័ត៌មាន(វិសោធនកម្ម)។ ប្រធានគណៈកម្មាធិការច្បាប់លោក Phan Trung Ly
បានចាត់ទុកថា សេចក្តីព្រាងត្រឹមតែកំណត់អំពីរបរសារព័ត៌មាននិងការគ្រប់គ្រង
សកម្មភាពសារព័ត៌មានប៉ុណ្ណោះ រីឯបញ្ហាធ្វើយ៉ាងម៉េចដើម្បីពលរដ្ឋអនុវត្តសិទ្ធិសេរី
ភាពខាងសារព៧ត៌មានរបស់ខ្លួនមិនទាន់បានកំណត់ច្បាស់ឡើយ។
“មានការងារចំនួន២ក្នុងរដ្ឋធម្មនុញ្ញកំណត់សិទ្ធិសេរីភាពខាងសារព័ត៌មានគឺ
សិទ្ធិសេរីភាពខាងនិយាយស្ដីនិងសិទ្ធិសេរីភាពខាងសារព័ត៌មានដែលសិទ្ធិទាំងពីរ
នេះខុសគ្នាមិនមែនជាសិទ្ធិតែមយយឡើយ។ ហេតុនេះហើយ យើងកសាងច្បាប់
សារព័ត៌មាននេះមិនមែនដោយសារច្បាប់នេះបានបង្កើតឡើងសិទ្ធិឡើយ។ សិទ្ធិ
សេរីភាពខាងសារព័ត៌មានត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញទៅហើយ៕”