បង្កលក្ខណះសំរាប់សកម្មភាពវិនិយោគ ផលិតកម្ម អាជីវកម្មនៅតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម
|
បង្កលក្ខណះសំរាប់សកម្មភាពវិនិយោគ ផលិតកម្ម អាជីវកម្មនៅតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម |
(VOV)_ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai នឹងជាប្រធាន
គណៈកម្មាធិការបញ្ជាណែនាំអំពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម
បានថ្លែងមតិដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំ នាថ្ងៃទី២៣ តុលា
នៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានស្នើអោយ
ក្រសួងផែនការនិងវិនិយោគ បន្តអនុវត្តដំណោះស្រាយខ្លាំងក្លាជាច្រើន និងព្រមៗ
គ្នា ដើម្បីលើកកំពស់ជាងទៀតសមត្ថភាពរបស់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម
បង្កើតឡើងកម្លាំងពលំ អភិវឌ្ឍន៍របស់តំបន់ និងប្រទេសទាំងមូល។
ក្រសួងផែនការនិងវិនិយោគវៀតណាមបានអោយដឹងថា៖ក្នុងខែកញ្ញាឆ្នាំ
២០១៥នេះ មានតំបន់ឧស្សាហកម្មថ្មីចំនួន៥ត្រូវបានបង្កើត លើកកំពស់បរិមាណ
តំបន់ឧស្សាហកម្ម រហូតដល់២៩៩ ដោយមានផ្ទៃដីសរុបចំនួន ៨៥ពាន់ហិកតា៕