បង្កលក្ខណៈឲ្យនិស្សិតបំភ្លឺគំនិតចាប់ផ្ដើមអាជីព
|
បង្កលក្ខណៈឲ្យនិស្សិតបំភ្លឺគំនិតចាប់ផ្ដើមអាជីព |
(VOV)_ថ្ងៃទី ១៩ មិនា លេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានគណៈ
ប្រតិភូសមាជិកសភាទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញជាអធិបតី
ពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ក្រោមប្រធានបទ យុវជនទីក្រុងរៀនសូត្រ
ការងារធ្វើ និងចាប់ផ្តើមអាជីព។ នៅសន្និសីទនេះ ក្រុមសមាជិកសភាបានទទួលស្គាល់
មតិរបស់អ្នកបោះឆ្នោតវ័យក្មេង តំណាងឲ្យបណ្ដាជំនាន់យុវជនទីក្រុងផ្ដោតលើបណ្ដា
វិស័យដែលត្រូវបានយុវជនយកចិត្តទុកដាក់ ដូចជាគុណភាពនៃការបណ្ដុះបណ្ដាល ការ
ងារក្រោយពេលបញ្ចប់ការសិក្សា គោលនយបាយទាក់ទាញនិងប្រើប្រាស់អ្នកមានទេព
កោសល្យ ។ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Hoang Trung Hai បានឲ្យដឹងថា
តាមរយៈមតិចូលរួមរបស់អ្នកបោះឆ្នោតវ័យក្មេង គឺយើងអាចដឹងពីតម្រូវការជាច្រើន
របស់យុវជនទីក្រុងអំពីការសិក្សា ការងារធ្វើ និងចាប់ផ្ដើមអាជីព ។ លោក Hoang
Trung Hai បានបញ្ជាក់ថាបញ្ហាចាប់ផ្ដើមអាជីពជាបញ្ហាសាកល្បងចំពោះរប្រទេសជាតិ
និងអង្គភាពអាជីវកម្ម។ ដូច្ចេះ ជាបឋម ទីក្រុងហាណូយត្រូវតែសម្រេចរួចរាល់នូវហេដ្ឋា
រចនាសម្ព័ន្ធ ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុវជន ដូចជា ដោះស្រាយការ
បំពុលបរិស្ថាន សាងសង់អន្តេវាសិដ្ឋាន
ឧទ្យាន សម្រាប់និស្សិត។ ថ្នាក់ដឹកនាំទីក្រុងនឹងយកចិត្តទុកដាក់ និងបង្កលក្ខណៈ
ដើម្បីឲ្យនិស្សិតមានបរិយាកាសសិក្សាបំភ្លឺគំនិតចាប់ផ្ដើមអាជី ៕