បង្ហាញការប្រឡង “Check-in វៀតណាម-មោទនភាពវៀតណាម”
(VOVWORLD) - កម្មវិធីនេះគឺសំដៅឃោសនា អប់រំ លើកកំពស់ចំណេះដឹង តួនាទីនិងការទទួលខុសត្រូវរបស់សហគមន៍ជា ពិសេសគឺយុវជនក្នុងការផ្សព្វផ្សាយអំពីរមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌ជាតិ ដោយផ្សាភ្ជាប់នឹងកិច្ចការពារបរិស្ថាន។
ទិដ្ឋភាពនៃពិធីបង្ហាញកម្មវិធី “Check-in វៀតណាម-មោទនភាពវៀតណាម” (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២៥ ខែមេសា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលសារព័ត៌មាន ធនធាននិងបរិស្ថាន (ក្រសួងធនធាននិងបរិស្ថាន) បានរៀបចំពិធីបង្ហាញកម្មវិធី “Check-in វៀតណាម-មោទនភាព វៀតណាម”។ កម្មវិធីនេះគឺសំដៅឃោសនា អប់រំ លើកកំពស់ចំណេះដឹង តួនាទីនិងការទទួលខុសត្រូវរបស់សហគមន៍ជា ពិសេសគឺយុវជនក្នុងការផ្សព្វផ្សាយអំពីរមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌ជាតិ ដោយផ្សាភ្ជាប់នឹងកិច្ចការពារបរិស្ថាន។
លោក Vu Minh Ly ប្រធានគណៈចាត់តាំងកម្មវិធី បានអោយដឹងថា៖
“ការប្រឡង Check-in វៀតណាម-មោទនភាពវៀតណាម សំដៅបំផុស សេចក្ដីស្នេហាចំពោះស្រុកកំណើតនិងមាតុប្រទេស ដោយផ្សាភ្ជាប់នឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌របស់ប្រជាជាតិវៀត ណាម។ មានការប្រឡងសម្រាប់បុគ្គលនិង សម្រាប់សមូហភាព។ ចំពោះផ្នែកបុគ្គលគឺអ្នកចូលរួមនឹងផ្ញើររូបថត វីដេអូ ស្ដីពីទី កន្លែងដែលគេកំពុងរស់នៅឬទៅទេសចរណ៍ ដើម្បីអោយគណៈចាត់តាំង ពិចារណាប្រគល់រង្វាន់តាមសប្ដាហ៍ ខែនិងឆ្នាំ។ ចំពោះផ្នែកសមូហភាពវិញគឺ គេអាចទៅកាន់ទីកន្លែងមួយដើម្បីរៀបចំសកម្មភាពច្រៀងរាំ សិល្បៈ សំដៅផ្សព្វ ផ្សាយរូបភាពនៃទីកន្លែងនោះ ឬរៀបចំសកម្មភាពការពារបរិស្ថាន សកម្មភាព សង្គមដើម្បីសហគមន៍ដូចជាពិនិត្យព្យាបាលជំងឺសម្រាប់ជនក្រីក្រ ថែទាំជនចាស់ ជរា និងជួយឧបត្ថម្ភកុមារមានស្ថានភាពលំបាក”។
កម្មវិធី “Check-in វៀតណាម-មោទនភាពវៀតណាម” ក៏នឹងរៀបចំព្រឹត្តិ ការណ៍ធ្វើដំណើរឆ្លងកាត់រមណីយដ្ឋាន ចាប់ពីខែឧសភាដល់ខែធ្នូឆ្នាំ២០១៩។ ដំណើរនេះរួមមានការរកឃើញរមណីយដ្ឋាននិងបេតិកភណ្ឌល្បីល្បាញនានានៅវៀតណាម ដោយគួបផ្សំនឹងសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តដោយមានការចូលរួម របស់បណ្ដាបវកញ្ញានិងសិល្បៈករល្បីឈ្មោះ។ បន្ទាប់នោះនឹងធ្វើខ្សែវីដេអូ និង បទ យកការណ៍ ដើម្បីផ្សាយតាមរយៈទូរទស្សន៍ បណ្ដាញសង្គម Facebook និង Youtube ជាដើម ព្រមទាំងកសាងកម្មវិធីទូរស័ព្ទសង្គមទេសចរ “Check-in Vietnam” ផងដែរ៕