បង្ហាញបណ្ដាញសង្គមទេសចរណ៍ដំបូងរបស់ប្រជាជនវៀតណាម

(VOVWORLD) - បណ្ដាញសង្គមទេសចរណ៍នេះត្រូវបានកសាងឡើងដោយ ឈរលើមូលដ្ឋានគ្រឹះនៃការគួបផ្សំរវាងបណ្ដាញសង្គម សេវាកម្មទេសចរណ៍ អន់ឡាញនិងពាណិជ្ជកម្មអេឡិចត្រូ និក។

នាព្រឹកថ្ងៃទី១០ ខែមិថុនា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុនបណ្ដាញ សង្គមទេសចរណ៍ Hahalolo បានបង្ហាញបណ្ដាញសង្គមទេសចរណ៍ដំបូងរបស់ ប្រជាជនវៀតណាម។ បណ្ដាញសង្គមទេសចរណ៍នេះត្រូវបានកសាងឡើងដោយ ឈរលើមូលដ្ឋានគ្រឹះនៃការគួបផ្សំរវាងបណ្ដាញសង្គម សេវាកម្មទេសចរណ៍ អន់ឡាញនិងពាណិជ្ជកម្មអេឡិចត្រូ និក។ មនុស្សទៅទេសចរណ៍អាចទទួលបានទឹកប្រាក់តាមរយៈការចែករំលែករឿងរ៉ាវ និងបទពិសោធន៍គួរអោយចាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញសង្គមនេះ។

Hahalolo មានមុខងារជាសារវ័ន្តយ៉ាងគ្រប់គ្រាន់ដើម្បីអោយអ្នកប្រើប្រាស់អាច តភ្ជាប់ ទាក់ទង និងសំណេះសំណាលគ្នាអន់ឡាញ។ បណ្ដាញសង្គមនេះនឹង ក្លាយទៅជាស្ពានតភ្ជាប់រវាងមនុស្សស្រឡាញ់ទេសចរណ៍ជាមួយគ្នា ក៏ដូចជារវាង អង្គភាពផ្គត់ផ្គង់សេវាកម្មទេសចរណ៍និងអង្គភាពលក់រាយនានាជាមួយអតិថិជនផងដែរ។ នា បច្ចុប្បន្ន Hahalolo មានអ្នកប្រើប្រាស់ចំនួន៥សែននាក់នៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android៕

ប្រតិកម្មទៅវិញ

ផ្សេងៗ